វាជារឿងដ៏ប្លែកទៀតហើយ សម្រាប់គូស្នេហ៍មួយគូ ដែលបបួលគ្នា ឡើងឋានសួគ៌ នៅលើទីលានបាល់បោះ នៅទីក្រុង Upper Darby សហរដ្ឋអាមេរិក ដោយសកម្មភាពអ្នកទាំងពីរចាប់បានដោយកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅទីលានបាល់បោះ។
អ្វីដែលកាន់តែប្លែកជាងនេះទៅទៀត គូស្នេហ៍តណ្ហាដឹកមុខរូបនេះ ត្រូវបានហ៊ុំព័ទ្ធចាប់ដោយប៉ូលិស ២៥ នាក់ និងនាំទៅកាន់ស្ថានីយ៍ប៉ូលិស សួរណែនាំទើបស្គាល់ឈ្មោះពួកគេ ដោយម្នាក់ប្រុសឈ្មោះថា Jennifer Harvey អាយុ ៤១ ឆ្នាំ និង Richard McBride អាយុ ៣៧ ឆ្នាំ ដែលធ្វើឲ្យភ្ញាក់ផ្អើលដល់ប៉ូលិស ព្រោះតែយកទីធ្លាសាធារណៈធ្វើជា កន្លែងសមរភូមិសិចនោះ។
ទោះជាយ៉ាងនេះក្តី គូស្នេហ៍ដែលពុះកញ្ជ្រោលតណ្ហាដឹកមុខរូបនេះ ត្រូវបានពិន័យជាទឹកប្រាក់ ចំនួន ៣ ម៉ឺនដុល្លារ និង រងចាំជម្រះក្តី មួយទៀតដែលទាក់ទង និងសកម្មភាពធ្វើឲ្យរំខានដល់ទីសាធារណៈ៕
ព័ត៌មានជាតិ
មតិយោបល់