ព័ត៌មានជាតិ

Apple ធ្លាក់​ប្រជាប្រិយភាព​ក្រោយពេល Steve Jobs ស្លាប់​

​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងអស់ មាន​តែ​ក្រុមហ៊ុន Apple មួយ​គត់​ដែល​លាក់​ការសម្ងាត់​នៃ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​បាន​ល្អ​បំផុត ប៉ុន្តែ​ក្រោយមក​ចាប់តាំងពី​លោក Steve Jobs ទទួលមរណភាព កិត្តិនាម​មួយ​នេះ​ត្រូវ​បាន​រលាយ​បាត់​ទៅ​តាម​លោក​ផង​ដែរ​។​

​នៅមុន Steve Jobs ស្លាប់ រាល់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Apple គ្មាន​ពាក្យ​ចចាមអារ៉ាម​ណាមួយ​ដឹង​មុន​នោះ​ទេ ហើយ​បើ​ដឹង​មុន​ក៏​មិន​ដូច​អ្វី​ដែល Apple មាន​ផង​ដែរ ប៉ុន្តែ​ជាក់ស្ដែង​ចាប់តាំងពី iPhone 5 មក ឃើញថា រាល់​អាថ៌កំបាំង​របស់ Apple ជាច្រើន​ត្រូវបាន​ទម្លាយ​ដោយ​ពាក្យ​ចចាមអារ៉ាម​។​
​មិន​ចាំ​ចាញ់​និយាយ​អ្វី​ច្រើន​នោះទេ យើង​ងាក​មក​មើល iPhone 5S និង iPhone 5C ដែល Apple ទើប​បង្ហាញ​កាលពី​ម្សិលមិញ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​?

​ពាក់​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone 5C និង iPhone 5S ហើយ​បង្ហាញ​នៅក្នុង​ខែ​កញ្ញា ពីរ​ចំណុច​នេះ​អាច​បញ្ជាក់បាន​ថា Apple បាត់បង់​អាថ៌កំបាំង លើសពីនេះ iPhone 5S ពណ៌​មាស និង​មាន​មុខងារ​ស្គែ​ន​ម្រាមដៃ ក៏​ជា​ចំណុចក្ដៅ​មួយ​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​ទម្លាយ​នៅ​មុនពេល Apple បង្ហាញ​។​

​សរុប​ជា​រួម ក្រោម​ការដឹកនាំ​របស់​លោក Tim Cook និង Steve Jobs ស្ថានភាព​ក្រុមហ៊ុន​ហាក់ដូចជា​ខុសគ្នា​ទាំងស្រុង ប្រជាប្រិយភាព Apple បាន​ធ្លាក់ចុះ​បន្តិច​ម្ដងៗ ព្រោះតែ​អាថ៌កំបាំង​គ្រប់យ៉ាង​ត្រូវបាន​លាតត្រដាង​មុន​ពេល​ប្រកាស​ជា​ផ្លូវ ដូច្នេះ អ្វី​ដែល​ភ្ញាក់ផ្អើល​ដល់​ក្រុម​អ្នកគាំទ្រ​នោះទេ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា​ដែល Apple បង្ហាញ គឺ​សុទ្ធតែ​អ្វី​ដែល​គេ​មាន​រួច​ហើយ​៕

Tim_Cook_Steve_Jobs_Apple

មតិយោបល់