ព័ត៌មានជាតិ

ខ្លាំងមែន! បុគ្គលិកនិងក្មួយម្ចាស់ហាង ស៊ុបមានមាន ទាញកាំបិតដេញកាប់បុគ្គលិកហាងស៊ុបឡុកឡុក និងសមត្ថកិច្ចផ្អើលទាំងយប់!

ភ្នំពេញៈ បុគ្គលិកហាង ស៊ុប មានមាន ដែលធ្លាប់មានមានជំលោះពាក្យសម្តីគ្នាជាមួយ ហាងស៊ុបឡុកៗ ពីមុនមក ក៏ទាញ កាំបិតបុ័ងតោ រត់ចូលទៅក្នុង ហាងស៊ុបឡុកៗ ដេញកាប់បុគ្គលិកពេញក្នុងហាង រត់ជាន់គ្នា ហើយភ្លាមៗ ពេលសមត្ថកិច្ចចុះមកសួរនាំនិងឃាត់ មិនទាន់អីផង បុរសដែលជា ក្មួយម្ចាស់ ហាងស៊ុប មានមាននោះ ទាញកាំបិតដេញកាប់ទាំងសមត្ថកិច្ចទៀត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងយប់ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១២២ កែងនិងផ្លូវលេខ ២៣៣ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានចាប់វាយខ្នោះ បុរសឈ្មោះ ឃឹម ឈុនហួរ អាយុ២៣ មុខរបរបុគ្គលិកហាង ស៊ុប មានមាន ស្នាក់នៅកន្លែងកើតហេតុ។ តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុ ហាងទាំង២មានទីតាំងទល់មុខគ្នាកំពុងរៀបចំបិតហាង ដោយបុគ្គលិកហាងស៊ុប ឡុកឡុក២ ខ្លះអង្គុយលាងចានឆ្នាំខ្លះទៀតរៀបចំតុកៅអីខណៈនោះស្រាប់តែជនបង្កខាងលើ មិនដឹងថាមានគំនុំពីកាលណាមក បានដើរកាន់កាំបិតបុង័តោ សំដៅមកធាក់បុគ្គលិកហាង ឡុកឡុក២ ចំនួន២នាក់កំពុងអង្គុយលាងចានដួលដាច់ផ្ងារ ហើយបុរសនោះ ដើរទៅក្នុងហាង កាប់តុនិងចានជ័រខូចខាតមួយចំនួន និងស្រែកឡូឡាផ្អើលគេផ្អើលឯង។

ក្រោយមកសមត្ថកិច្ចមូលដ្ធានបានទទួលព័ត៌មានថាមានគេឈ្លោះខ្លាំង ហើយសមត្ថកិច្ចក៏ជិះម៉ូតូ មកដល់ដើម្បីសួរនាំ និង អន្តរាគមន៍ តែមិនទាន់ សួរនាំងផង បុរសដែលកាន់កាំបិតនោះ រត់សំដៅ មក រកកាប់សមត្ថកិច្ចទៀត មិនត្រូវតែប៉ុណ្តោះបុរស ដែលជាបុគ្គលិចហាង ស៊ុបមានមាន បានថាក់សមត្ថកិច្ចមួយជើងចំកណ្តាលទ្រូង ហើយជេសមត្ថកិច្ចថា ជាប៉ូលិសយួន ទៀត តែទោះជាយ៉ាងណាសមត្ថកិច្ចបានប្រើគ្រប់វិធីសាស្ត្រ រហូតចាប់វាយខ្នោះជនបង្ក យកទៅសួរនាំនៅប៉ុស្តិ៍។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កាំបិតបុង័តោយកមកសាកសួរនាំនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ធាននគរបាលខណ្ឌទួលឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ចែងតាមផ្លូវច្បាប់ ៕

មតិយោបល់