ព័ត៌មានជាតិ

ព្រះរាជអាជ្ញាចុះឆែកឆេរតាមស្តង់លក់ម៉ូតូសង្ស័យជាម៉ូតូចោរកម្ម រកឃើញម៉ូតូគេចពន្ធ៥គ្រឿង

កំពង់ធំៈ បន្ទាប់ពីមានករណីចោរលួចកាច់សោរកម៉ូតូ ជាច្រើនករណីនៅក្នុងខេត្តកំពង់ធំ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ ខណៈពេល​ដែលកំពុងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅពេលដែលទុក ម៉ូតូហើយឡើងទៅធ្វើបុណ្យតាមប្រពៃណី ដែលជាឪកាសជនខិលខូចឆ្លៀតពេលកាច់សោរក​ម៉ូតូបានយ៉ាង​ងាយ​ស្រួល។

ជាក់ស្តែងមានករណីចោរលួចពីស្រុកប្រាសាទបាល័ង្គ កាលពីថ្មីនេះសមត្ថកិច្ចនៃអធិការស្រុកប្រាសាទបាល័ង្គ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកបក្ខពួកបានជិះម៉ូតូគេខ្លួន​បាត់ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហ៊ីង ឈឿន ភេទប្រុស ស្នាក់នៅភូមិសំព័រតូច ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឆ្លើយសារភាពថា​បក្សពួករបស់ខ្លួនបានយកម៉ូតូមកលក់ឲ្យហាងមួយឈ្មោះ ស៊ិន សុធា ដែលជាកម្មសិទ្ធរបស់លោក ជិត វុទ្ធី មានមុខរបរទិញលក់ម៉ូតូ ផ្ទះលេខ២៨ ភូមិស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្រោយពីទទួលបានព័ត៌មានលម្អិត លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមជាមួយលោក កែ ខាន់ណារ៉ា ស្នងការរងនៃស្នងការដ្ឋានខេត្តកំពង់ធំ បាន​ដឹកនាំកម្លាំងជាង២០នាក់ចុះឆែកឆេរហាង ស៊ិន សុធា បានប្រទះឃើញមានម៉ូតូខុសប្រក្រតីចំនួន២គ្រឿង និងម៉ូតូគ្មានពន្ធចំនួន៥គ្រឿង វត្ថុតាងទាំងនេះត្រូវបានរឹប​អូស​យកមករក្សាទុក នៅទីស្នាក់ការគយ ក្នុងខេត្តកំពង់ធំ ។

ក្នុងនោះដែរក្រុមអជីវករលក់ម៉ូតូឈ្មោះ ឈុំ ឈុន បានឲ្យដឹងថា មុនរបរលក់ម៉ូតូបច្ចុប្បន្ន មានភាពរាំងស្ទះ លក់មិនដាច់ជួនកាល១០ថ្ងៃលក់បានមួយគ្រឿង ចំណែក​ការ​ទិញ​លក់ម៉ូតូបច្ចុប្បន្ន សាខាគយកំពង់ធំ បានឲ្យម្ចាស់អាជីវកម្មយកម៉ូតូទៅបង់ពន្ធអនុគ្រោះ តាមសេចក្តីប្រកាសរបស់នាយដ្ឋានពន្ធដា និងសាខាគយកំពង់ធំ ថ្ងៃទី៥ ខែ១០ ឆ្នាំ២០១៥ ឲ្យអស់បើពុំនោះទេនិងត្រូវទទួលទោសទណ្ឌផ្សេងៗតាមច្បាប់ ។

ក្នុងនោះក៏នៅតែមានការងឿងឆ្ងល់ពីសំណាក់មហាជនថា ហាងលក់ម៉ូតូក្នុងខេត្តកំពង់ធំ មួយចំនួនធំនៅតែ មានការទិញលក់យ៉ាងអាណាធិបតេយ្យ នូវម៉ូតូដែលគ្មាន​ពន្ធត្រឹម​ត្រូវ នៅតែចរាចរក្នុងទីផ្សារខេត្តកំពង់ធំ ដោយមិនដឹងថា សាខាគយ ខេត្តកំពង់ធំ មានចំណាត់ការដូចម្តេចចំពោះម៉ូតូគេចពន្ធទាំងនេះ ដោយសារតែ ពុំដែលឃើញមាន​សាខាគយចុះត្រួតពិនិត្យតាមហាងលក់ម៉ូតូម្តងណាឡើយ ឃើញតែនៅពេលសមត្ថកិច្ច ចាប់បានប្រគល់ឲ្យគយ ដែលមកទទួលយកស្រាប់ៗ ៕

ម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធម៉ូតូគេចពន្ធ

មតិយោបល់