ព័ត៌មានជាតិ

ភ្ញាក់ផ្អើល​បុរស​ម្នាក់​យក​សុដន់​ខ្លួន​ជួស​ការប្រើប្រាស់ Fingerprint នៅលើ iPhone 5S

បន្ទាប់​ពី​ទូរស័ព្ទ​iPhone 5S ម៉ូ​ដែល​ចុងក្រោយ​របស់ Apple កំពុង​ចេញ​លក់​លើ​ទីផ្សារ ដែល​ប្រើប្រាស់ ប្រព័ន្ធ សុវត្ថិភាព ដោយ​ប្រើប្រាស់ ម្រាមដៃ​សម្រាប់​ស្កេន ដែល​អង់គ្លេស​ហៅថា Fingerprint មកទល់​ឥឡូវនេះ​វា​ហាក់ដូចជា​មាន​វិធី​ថ្មី​ផ្សេង​មួយទៀត ដែល​មាន​លក្ខណៈ​ចេតនា ទៅលើ​ទូរស័ព្ទដៃ​ម៉ូ​ដែល​ចុងក្រោយ នេះ ដោយ​ប្រើ​ក្បាល​ដោះមនុស្ស ។​
nippleiphone
​ទាក់ទង​រឿង​នេះ​ដែរ​មាន​បុរស​ម្នាក់​បាន​ប្រើប្រាស់ ក្បាលដោះ​របស់ខ្លួន បង្ហាញ​ពី​ការ​ដោះ​លេខ​ស​ម្ងាតសុវត្ថិភាព ដោយ​ប្រើ​សុដន់​របស់ខ្លួន ជួស​ការប្រើប្រាស់ Fingerprint នេះ​។​ក្នុង​ការបង្ហាញ​វីដេអូ​ឃ្លិប​នេះដែរ iPhone 5S ដូចជា​ទទួលស្គាល់​នូវ សុដន់​ខាងស្តាំ​របស់​គាត់ ។​
​វីដេអូ​ឃ្លិប​នេះ​ដែរ​ទទួល​បាន​អ្នក​ចូល​មើល​រាប់សែន​នាក់ នៅលើ YouTube ដោយ​ភ្ញាក់ផ្អើល​ចំពោះ​បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​ប្រើប្រាស់ សុដន់​ខ្លួន ជួស​ការប្រើប្រាស់ ម្រាមដៃ​ទៅវិញ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់