ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ ១២ គម្រោង​រំលោភ​ក្មេងស្រី​អាយុ ៦ ឆ្នាំ ពិន័យ​ប្រាក់ ៤៨០ ដុល្លារ​

​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​ទីក្រុង Ipaswich ក្នុង​ប្រទេស​អង់គ្លេស​លើ​ករណី​ក្មេងប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​គម្រោង​រំលោភ​ទៅ​លើ​ក្មេងស្រី​អាយុ ៦ ឆ្នាំ​។​ប៉ូលិស​បាន​និយាយថា ក្មេងប្រុស អាយុ ១២ ឆ្នាំនេះ បាន​ធ្វើ​រឿង​មិនល្អ ពីរ​ដង​ទៅ​លើ​ក្មេងស្រី​អាយុ ៦ ឆ្នាំ ដែល​ជា​ករណី​គម្រោង​ចាប់រំលោភ​។ ហេតុការណ៍​នេះ​ដែរ​ដោយសារតែ ក្មេងស្រី​អាយុ ៦ ឆ្នាំ​រូប​នោះ បាន​ប្រាប់ ទៅ​ម្តាយ​របស់​ខ្លួន ដែល​ធ្វើឲ្យ​ក្រុម​គ្រួសារ ប្តឹង​ទៅ​ប៉ូលិស​។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ រឿងរ៉ាវ​នេះ​ដែរ ធ្វើឲ្យ​ឪពុក​ម្តាយ​របស់​ក្មេងប្រុស​អា​យុ ១២ ឆ្នាំ ភ្ញាក់ផ្អើល ដែល​ធ្វើ​រឿងរ៉ាវ​ដ៏​អាក្រក់​។​
Rape
​ប្រឈមមុខ​នឹង​តុលាការ ឪពុក​ម្តាយ​របស់​ក្មេងប្រុស ត្រូវបាន​តុលាការ​ពិន័យ​ជា​ទឹកប្រាក់ ៣០០ ផោន និង​ចុះហត្ថលេខា​លើ​ឥរិយាបថ ផ្សេងៗ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ក្មេង​ស្រី​អាយុ ៦ ឆ្នាំ ។​
​តែ​ទោះជា​យ៉ាង ចៅ​ក្រោម​ម្នាក់​មាន​ការព្រួយបារម្ភ ចំពោះ​ក្មេងប្រុស​រូបនោះ​ព្រោះថា គាត់​ដូច​ជា​មិនសូវ​យកចិត្ត​ទុក​ដាល់​លើ​បញ្ហា​ខាងលើ​នោះ​ទេ ហើយ​អាច​នឹង​មាន​បញ្ហា នៅ​ថ្ងៃក្រោយ​៕​

មតិយោបល់