យោងតាមប្រភពព័ត៌មានរបស់ RuptlyTV ដែលចុះផ្សាយកាលពីថ្ងៃទី ២៩ ខែ កញ្ញា កន្លងទៅនេះ បានឲ្យដឹងថា មានបាតុកររាប់រយនាក់ ដែលមកពីទូទាំង Sicily បានប្រមូលផ្តុំគ្នា នៅ Palemo ក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំង និងការដំឡើង ប្រព័ន្ធទំនាក់ទំនងផ្កាយរណប យោធារបស់សហរដ្ឋអាមេរិក។
មូលហេតុដែលបាតុករទាំងនោះប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយសារតែ ពួកគេព្រួយបារម្ភ ខណៈដែលផ្កាយរណបនោះ តំឡើងរួចរាល់ ហើយ នឹងបង្ករឲ្យកម្រិតវិទ្យុសកម្ម កើនឡើងដែលប៉ះពាល់ដល់សុខភាបមនុស្ស។
Mobile User Objective System (MUOS) ត្រូវបានដំឡើងកាលពីខែ កក្កដា ឆ្នាំ ២០១១ មកម្លេះ ហើយក៏មានការតវ៉ាជាហូរហែរមករហូតផងដែរ។
ដោយឡែកក្រសួងការពារជាតិ បានឲ្យដឹងថា ប្រព័ន្ធទំនាក់ទំនងផ្កាយរណប យោធារបស់សហរដ្ឋអាមេរិក នៅពេលដែលវាបញ្ចប់រួចរាល់នោះនៅទីនេះដែរ វាជាកន្លែងទី ៤ នៅលើពិភពលោកហើយ ដោយក្នុងនោះរួមមាន Virginia, Hawaii និង Australia ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់