ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ថ្មីៗនេះដែបានបង្ហាញវិដេអូឃ្លិប និយាយអំពីការផលិតផលគ្រឿងយន្តដែលបម្រើដល់វិស័យយោធា នោះគឺ ជាប្រភេទគ្រឿងយន្ត ឆ្មាព្រៃធំម្យ៉ាង ។
ផលិតផលនេះដែរត្រូវបានគេផលិតឡើងកាលពីឆ្នាំ ២០១២ ដោយឆ្មារព្រៃយន្តនេះ មានជើងបួន ដែលអាចបំផាយរត់ ដោយល្បឿនលឿន ឬយឺត ដោយសេរីទៅតាមការបញ្ជា ។
តាមប្រភពព័ត៌មាន ពីក្រុមអ្នកច្នៃប្រឌិតឆ្មារយន្តនេះដែរបានឲ្យដឹងថា ឆ្មារយន្តនេះ ត្រូវបានបង្កើតឡើង ដើម្បីចាប់ និងសម្លាប់ខ្មាំងសត្រូវផងដែរ ដោយវាអាចរត់ក្នុងចំងាយ ២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ប្រភពព័ត៌មាន ពីតំណាង DARPA បានឲ្យដឹងថា ម៉ូដែលឆ្មារយន្តនេះ កំពុងស្ថិតនៅក្នុងតំណាក់កាលក្មេងខ្ចីនៅឡើយ ប៉ុន្តែចំណុចសំខាន់របស់វា គឺ អាចដឹកជញ្ជូនរំសេវ ក្នុងស្ថានភាពប្រយុទ្ធ ជាមួយនឹងសត្រូវ និងអាចការការពារតំបន់គោលដៅឲ្យមានសន្តិភាពផងដែរ។លើសពីនេះវាអាចឲ្យយើងជៀសផុតពីសត្រូវ ដែលកំពុងតាមប្រមាញ់យើងផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់