ព័ត៌មានជាតិ

ចិន​៖ ជំងឺលើសឈាម​នៅតែ​ជា​បញ្ហា​ធំ​ (វីដេអូ)

​យ៉ាងហោចណាស់ មាន ១​នាក់​ក្នុងចំណោម ៥​នាក់​នៃ​ប្រជាជន​ពេញវ័យ​របស់​ចិន​បាន​ទទួលរង​ពី​ការ​លើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់​។ នេះ​បើ​យោង​តាម​សម្ដី​របស់​ទីភ្នាក់ងារ​ជាតិ​ត្រួតពិនិត្យ​ជំងឺ​បាន​ឲ្យដឹង​កាលពី​សប្ដាហ៍​មុន​។​

hypertension

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សម្ដី​របស់ Shi Xiaoming ប្រធាន​ផ្នែក​ជំងឺ​រ៉ាំរ៉ៃ​នៅ​មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ និង​ការងា​រព​ជំងឺ​ថា មនុស្ស​ប្រមាណ ២៦៦ លាន​នាក់​នៅក្នុង​ប្រទេស​ចិន ទទួលរង់​ពីការ​លើសឈាម ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ មាន​ក្មេង​វ័យ ១៥​ឆ្នាំ ចំនួន ២៤​ភាគរយ​បាន​កើត​ជំងឺ​នេះ​។​

Shi បាន​បន្តទៀតថា តាម​ការប៉ាន់ប្រមាណ មាន​អ្នក​ទទួល​រង​ជំងឺ​នេះ ៤០​ភាគរយ មិន​បាន​ដឹងខ្លួន​ថា កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​លើសឈាម​នោះទេ ប៉ុន្តែ​មាន ២៥​ភាគរយ បាន​ទទួល​ការព្យាបាល​។​

​ប្រមាណ​ជា ១៥​ភាគរយ​នៃ​ក្មេង​វ័យ​ជំទង់ និង ៣០​ភាគរយ​នៃ​ក្មេង​វ័យ​ជំទង់​ដែលមាន​មាឌ​ធាត់ មាន​សម្ពាធ​ឈាម​កម្រិត​ខ្ពស់ ជាង​ការរំពឹងទុក ប៉ុន្តែ​ពួកគេ​មិន​ទាន់​ក្លាយជា​បញ្ហា​ចោទ​នោះទេ ព្រោះ​ថា​ពួកគេ​នៅ​មាន​សុខភាព​ល្អ​។​

​សម្ពាធ ឈាម​ខ្ពស់ គឺជា​កត្តា ហានិភ័យ ដ៏​សំខាន់ មួយ ចំពោះ​ការវាយប្រហារ​បេះដូង ធ្វើ​ឲ្យ​បេះ​ដូង​ចុះខ្សោយ ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ សរសៃឈាម ដទៃទៀត​។​

​ជំងឺ សរសៃឈាម បាន​ក្លាយជា​បញ្ហា សុខភាព​សាធារណៈ ដ៏​ធ្ងន់ធ្ងរ​មួយ នៅក្នុង​ប្រទេស​ចិន នេះ​យោងតាម Shi បានឲ្យដឹង​៕

មតិយោបល់