ព័ត៌មានជាតិ

ចិន​បង្កើន​ការទិញ​អង្ករ ​និង​កៅស៊ូ​ពី​ថៃ​

​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ​ថា ចិន​បាន​យល់ព្រម​បង្កើន​ការទិញ​អង្ករ​ប្រចាំឆ្នាំ ចំនួន​១​លាន​តោន​និង​កៅស៊ូ ២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ពី​ប្រទេស​ថៃ​។​

​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី លោកស្រី​យី​ង​ឡា​ក់ថា កិច្ចព្រមព្រៀង​ស្តីពី​ការទិញ​អង្ករ​នេះ ជា​កិច្ចព្រមព្រៀង​ដែល​មាន​ទំហំ​ធំ​ជាង​មុន​រវាង​ប្រទេស​ទាំង​២ ជាមួយគ្នា​នេះ​ផង​ដែរ ប្រទេស​ចិន​បាន​សន្យា​ទិញ​អង្ករ ១​លាន​តោន​ពី​ប្រទេស​ថៃ​សម្រាប់​រយៈពេល​៥​ឆ្នាំ​។​

​លោកស្រី​បាន​លើកឡើង​បែបនេះ បន្ទាប់​ពី​លោកស្រី​បាន​អមដំណើរ​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃើ​ឈៀង ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​នាយករដ្ឋមន្ត្រី​ចិន បាន​ចាកចេញ​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​មាន​ដំណើរ​ទស្សនកិច្ច​ចំនួន​៣​ថ្ងៃ​របស់​លោក​នៅក្នុង​ប្រទេស​ថៃ ដោយ​លោក បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​៕

Yingluck

មតិយោបល់