ព័ត៌មានជាតិ

ចោរ​ម្នាក់​ក្នុងចំណោម ២ នាក់​ត្រូវបាន​ប៉ូលិស​បាញ់​ក្រោយ​ព្យាយាម​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ​ (Video Inside)

​ប្រភពព័ត៌មា​ន Softpedia ដែលចុះផ្សាយ​កាលពីថ្ងៃទី ១៤ ខែ តុលា​ នេះ បាន​ឲ្យដឹងថាបុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​ថត​ជាប់​មុខ​ឧក្រិដ្ឋជន​ពីរ​នាក់​ដែល​ព្យាយាម​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​តែ​បែរជា​ស៊យ​ដោយ​មាន​វត្តមាន​ប៉ូលីស​ម្នាក់​ដែល​ឈរ​នៅក្បែរ​នោះ​ទៅវិញ​។​ប៉ូលីស​ភ្លាមៗ​បាន​ដើរ​ចូលមក​បាញ់​សំដៅ​ប៉ុន្មាន​គ្រាប់​ចំ​ឧក្រិដ្ឋជន​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ដែល​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់​រួច​។​
Man-Shot-by-Police-While-Attacking-Biker-at-Gunpoint-Trying-to-Steak-Bike-Video
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា 3 ល្ងាច​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង Sao Paulo ។​ហេតុការណ៍​នេះ​ត្រូវ​បាន​ថត​វីដេអូ​ដោយ​ជនរងគ្រោះ​ដែល​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ព្យាយាម​ប្លន់​យក​ម៉ូតូ​។​អ្នកប្រើប្រាស់ account របស់ youtube បាន​បរិយាយ​ថា​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ប៉ូលិស​បាញ់​នោះ​នៅ​មានជីវិត​នៅឡើយ​ទេ​ហើយ​ស្ថិតនៅ​ក្នុង​លក្ខណ្ឌ​ប្រសើរ​ឡើង​វិញ​ហើយ​ក្រោយ​ទទួល​ការព្យាបាល​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់