យោងតាមប្រភពព័ត៌មានរបស់ របស់គេហទំព័រ តៃវ៉ាន់ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Xie Hong Co អាយុ ៤២ ឆ្នាំ ត្រូវបានឃាតខ្លួន ដោយប៉ូលិស ចោទប្រកាន់ពីបទ គំរាមកំហែង និងបទបរិហារកេរ្តិ៍ រួមទាំងចែកចាយរូបភាពអាសអាភាស។
ប៉ូលិសក្នុងតំបន់បាននិយាយថា ឧបទ្ទេវហេតុនេះ ដោយសារតែជម្លោះរវាង Xie Hong Co ម្តងហើយម្តងទៀត ជាមួយនឹងស្រីក្មេងម្នាក់ ដែលទាក់ទងបុរសផ្សេងទៀត។
ជាមួយនឹងស្ថានភាពនោះ Xie Hong Co បានផ្ញើរសារ ទៅកាន់ជនរងគ្រោះ ដោយនិយាយថា “ខ្ញុំមិនអាចបែកអ្នកបានទេ បើបែកទាល់តែអ្នកស្លាប់ជាមួយនឹងខ្ញុំ ហើយខ្ញុំនឹងផ្តល់ជូនកាដូដ៏ធំជូននាង”។
មិនយូរប៉ុន្មានស្រាប់តែ នៅជិតផ្ទះរបស់នាង មានរូបថតស្និទ្ធរវាងជនរងគ្រោះ និង លោក Xie Hong Co ដែលជាជនល្មើស ដែលរុំដោយក្រដាបិទជិត និងមានថង់ថ្លាស្ទីកបិទយ៉ាងប្រយ័ត្នផងដែរដើម្បីកុំឲ្យជ្រាបទឹក។
ជាងនេះទៀតនេះ នាងបានឭអ្នកជិតខាង ថារូបថតរបស់នាង ក្នុងស្ថានភាពអាក្រាត ចែកចាយតាមផ្លូវ ក្នុងតំបន់ដែលនាងស្នាក់នៅ។ទង្វើរនេះដែរបានធ្វើឲ្យជនរងគ្រោះមានការសង្ស័យទៅលើ អតីតមិត្តប្រុសរបស់នាង លោក Xie Hong Co ជាអ្នកប្រព្រឹត្តិ ក៏ប្តឹងទៅប៉ូលិស។ ក្នុងការសាកសួរ គាត់បានបដិសេធ តែក្រោយមកទៀតគាត់បានសារភាពថា ពិតជាគាត់បានធ្វើមែន បន្ទាប់ពី ប៉ូលិសបានស៊ើបអង្កេត។
កាលពីព្រឹកថ្ងៃទី ២១ ខែ តុលានេះ គាត់ត្រូវបានតុលាការចោទប្រកាន់ពីបទចែកចាយរូបភាពអាសភាស និង បរិហាកេរ្តិ៍ ឲ្យដេកគុកជំនួសផ្ទះ៕
មតិយោបល់