ប្រទេសលោកខាងលិចបានគំរាម ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីបន្ថែមទៀត ខណៈដែលកិច្ចព្រមព្រៀងឈប់បាញ់នៅ ភាគខាងកើតអ៊ុយក្រែនទទួលរងការ រំលោភបំពាន់ជាបន្ដបន្ទាប់ ។
ប៉ុន្ដែទោះ យ៉ាងណាក៏ដោយ នៅក្រោយការគំរាម របស់លោកខាងលិចបន្ដិច ក្រុមបះបោរ ភាគខាងកើតបានប្រកាសយល់ព្រមដក អាវុធធុនធ្ងន់ចេញពីសមរភូមិប្រឈម។
មេបញ្ជាការជាន់ខ្ពស់របស់ក្រុមផ្ដាច់ ខ្លួនគាំទ្ររុស្ស៊ីបានយល់ព្រមដកអាវុធ ធុនធ្ងន់ចេញពីទីសមរភូមិប្រឈមមុខ ស្ថិតនៅភាគខាងកើតអ៊ុយក្រែនកាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលនេះ ជាសញ្ញាមួយនៃការបញ្ឈប់វាតទីទឹកដី ទៅមុខរបស់ក្រុមនេះ ហើយក៏ជាផ្នែក មួយនៅក្នុងការអនុវត្ដតាមគម្រោង សន្ដិភាពដែលបានព្រមព្រៀងឡើងជា លក្ខណៈអន្ដរជាតិ ។ ការផ្ទុះអាវុធបានស្ងប់ស្ងាត់នៅទីតាំង ផ្សេងៗចាប់តាំងអំពីកិច្ចព្រមព្រៀងឈប់ បាញ់ចាប់ផ្ដើមមានប្រសិទ្ធភាពកាលពី មួយសបា្ដហ៍កន្លងទៅ ប៉ុន្ដែកិច្ចព្រម ព្រៀងសន្ដិភាពនេះហាក់មានការបំពារ បំពាន ដោយសារតែក្រុមឧទ្ទាមបាន វាយដណ្ដើមគ្រប់គ្រងទីប្រជុំជន Debaltseve បង្ខំឱ្យកងទ័ពអ៊ុយក្រែន រាប់ពាន់នាក់រត់ចាកចេញពីទីនោះ ។
ក្រុមឧទ្ទាមបានគ្រប់គ្រងទីតាំងយុទ្ធ សាស្ដ្រដ៏សំខាន់គឺទីប្រជុំជន Debaltseve នេះ ហើយពួកគេបានប្រកាសដកអាវុធ ធុនធ្ងន់ទាំងអស់ ស្របជាមួយការដោះ ដូរចំណាប់ខ្មាំងរាប់សិបនាក់ផងដែរជា មួយរដ្ឋាភិបាលអ៊ុយក្រែនកាលពីចុង សបា្ដហ៍មុន។ ក្រុមឧទ្ទាមចង់បង្ហាញ ឱ្យឃើញពីសកម្មភាពអនុវត្ដបទឈប់ បាញ់ឱ្យបានពេញលេញ ។ ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី Interfax បានផ្សព្វផ្សាយដោយដកស្រង់ ប្រភពពីមេបញ្ជាការក្រុមបះបោរឈ្មោះ Eduard Basurin បញ្ជាក់ថា «គម្រោង ការត្រូវចុះហត្ថលេខាកាលពីយប់មិញ ដោយចាប់ផ្ដើមអនុវត្ដចាប់ពីថ្ងៃនេះ រហូតដល់២សបា្ដហ៍ដើម្បីដកអាវុធធុន ធ្ងន់»។ ចំណែកទីភ្នាក់ងារព័ត៌មានTASS បានបញ្ជាក់ដែរថា លោក Eduard Basurin បានថ្លែងថា ការដកអាវុធធុន ធ្ងន់កំពុងស្ថិតក្នុងកាលៈទេសៈរៀងចំនៅ ឡើយ ហើយសកម្មភាពពិតប្រាកដនឹង ចាប់ផ្ដើមនៅថ្ងៃអង្គារ(ទី២៤) ខែកុម្ភៈ តទៅ ។
ថ្លែងតាមទូរស័ព្ទ អ្នកនាំពាក្យយោធា អ៊ុយក្រែន លោក Andriy Lysenko បាន ថ្លែងថា មិនទាន់មានការអះអាងបញ្ជាក់ ណាមួយនៅឡើយថា ក្រុមឧទ្ទាមពិតជា បានដកអាវុធរបស់ពួកគេ។ អ្នករាយ ការណ៍ព័ត៌មានរ៉យទ័របានបញ្ជាក់ថា រថយន្ដរបស់ក្រុមបះបោរប្រមាណ២០ គ្រឿងបានដឹកប្រព័ន្ធកាំជ្រួចមីស៊ីល ប្រឆាំងយន្ដហោះចម្បាំង និងកាំភ្លើង បាញ់គ្រាប់បែកចាកចេញពីសមរភូមិ Debaltseve នោះហើយដោយឆ្ពោះទៅ កាន់ទីតាំង Donetsk វិញ ។
កាលពីចុងសបា្ដហ៍កន្លងទៅ រដ្ឋាភិ បាលអ៊ុយក្រែន និងក្រុមឧទ្ទាមបានព្រម ព្រៀងគ្នាដោះដូរអ្នកទោសប្រមាណ ២០០នាក់។ ការណ៍នេះជាសញ្ញាមួយ ចូលរួមអនុវត្ដតាមកិច្ចព្រមព្រៀងសន្ដិ ភាពដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅរដ្ឋធានី Minsk ប្រទេសបេឡារុស ក្រោយជំនួបពិភាក្សា រវាងមេដឹកនាំបារាំង, អាល្លឺម៉ង់, រុស្ស៊ី និងអ៊ុយក្រែនរួចមក ។ ភាគីទាំងពីរបានទម្លាក់កំហុសគ្នាទៅ វិញទៅមកថា ជាអ្នករំលោភលើកិច្ច ព្រមព្រៀងឈប់បាញ់។ យោធាអ៊ុយក្រែន បានថ្លែងថា ក្រុមឧទ្ទាមបានវាយប្រហារ ១២លើកទាំងយប់អធ្រាត្រមកលើទីតាំង របស់កងទ័ពរដ្ឋាភិបាល ដោយក្នុងនោះ មានប្រើកាំភ្លើងធុនធ្ងន់ និងកាំភ្លើង ត្បាល់ជាដើម ។ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេស ប៊ុក កម្លាំងយោធាអ៊ុយក្រែនបានបញ្ជាក់ ថា នៅទីប្រជុំជន Pesky ដែលនៅក្បែរ តំបន់Donetskនោះជាទីកន្លែងមានការ ផ្ទុះអាវុធយ៉ាងខ្លាំងក្លាបំផុត ខណៈដែល ក្រុមបះបោរប៉ុនប៉ងឡោមព័ទ្ធទីតាំងឈរ ជើងរបស់កងទ័ពអ៊ុយក្រែនស្ថិតនៅ តំបន់Shyrokyne ភាគខាងកើតទីក្រុង កំពង់ផែ Mariupol នៃសមុទ្រ Azov ។ ទីក្រុងគៀវបានចោទក្រុមបះបោរថា កំពុងកកើនកម្លាំងទ័ព និងសព្វាវុធនៅ ភាគអាគ្នេយ៍អ៊ុយក្រែន ហើយថាកងទ័ព អ៊ុយក្រែនកំពុងប្រុងជើងការទប់ទល់ការ វាយប្រហារពីក្រុមបះបោរចូលទីកាន់ តំបន់ Mariupol ។
ទីភ្នាក់ងារព័ត៌មានDAN របស់ក្រុម បះបោរបានផ្សព្វផ្សាយថា កងទ័ពរដ្ឋា ភិបាលអ៊ុយក្រែនបានបាញ់ប្រហារចូល ទៅកាន់ទីតាំងDonetsk ហើយការប្រើ កាំភ្លើងធុនធំនៅតែឮសូរសំឡេងនៅ ឡើយកាលពីថ្ងៃអាទិត្យ ។ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ នៅមុនការប្រកាសដកអាវុធធុនធ្ងន់ របស់ក្រុមបះបោរ លោកចន ឃើរី រដ្ឋ មន្ដ្រីការបរទេសអាមេរិកបានព្រមាន រុស្ស៊ីថា នឹងនៅតែបន្ដអនុវត្ដដាក់ទណ្ឌ កម្មសេដ្ឋកិច្ចឱ្យធ្ងន់បន្ថែមទៀតទៅលើ ប្រទេសនេះ ដោយសារតែសកម្មភាព របស់គេនៅភាគខាងកើតអ៊ុយក្រែន ។ អាមេរិកបានចាត់ទុកថា ទីក្រុងមូស្គូនៅ តែជាអ្នកមិនអនុវត្ដតាមកិច្ចព្រមព្រៀង សន្ដិភាពដែលបានធ្វើឡើងនៅទីក្រុង Minsk ។
លោកឃើរីបញ្ជាក់ថា ការអនុវត្ដ កិច្ច ព្រមព្រៀងឈប់បាញ់ដែលបានធ្វើ ឡើងនៅទីក្រុងMinsk មិនត្រូវបានគេ ធ្វើតាម, វាមិនច្បាស់លាស់, កិច្ចព្រម ព្រៀងឈប់បាញ់នេះ មិនមែនជាជម្រើស នោះទេ។ កិច្ចព្រមពៀងឈប់បាញ់ដែល ចូលជាធរមានកាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយតម្រូវឱ្យដករាល់អាវុធធុនធ្ងន់ ចេញពីទីតាំងប្រឈមមុខ និងឱ្យក្រុម ប្រឹក្សាសន្ដិសុខ និងសហប្រតិបត្ដិការ អឺរ៉ុបចូលទៅកាន់ទីតាំងនោះដើម្បីស៊ើប អង្កេត ប៉ុន្ដែមិនត្រូវបានគេអនុវត្ដតាម នោះឡើយ ។
លោកបន្ដថា បញ្ហានេះមានជាប់ ពាក់ព័ន្ធជាមួយរុស្ស៊ី ហើយការអនុវត្ដ ដាក់ ទណ្ឌកម្មឱ្យបានខ្លាំងក្លាជាងនេះ ប្រាកដជាត្រូវធ្វើឡើង។ ការដាក់ទណ្ឌ កម្មនាពេលកន្លងមកបានធ្វើឱ្យសេដ្ឋកិច្ច រុស្ស៊ីខាងបង់យ៉ាងច្រើន ។ រដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស អឺរ៉ុបរបស់បារាំង លោកHarlem Desir បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅ ទីក្រុងគៀវថា កិច្ចព្រមព្រៀងត្រូវតែ គោរពឱ្យបានខ្ជាប់ខ្ជួន បើពុំដូច្នេះទេ ទណ្ឌ កម្មសេដ្ឋកិច្ចរបស់លោកខាងលិចទៅលើ រុស្ស៊ីប្រាកដជាខ្លាំងក្លាជាងនេះ ។
រុស្ស៊ីបានច្រានចោលរាល់ការចោទ ប្រកាន់ថា ខ្លួនពាក់ព័ន្ធ ឬជួយដល់ក្រុម បះបោរភាគខាងកើតអ៊ុយក្រែនក្នុងការ វាយប្រហារដណ្ដើមទឹកដីពីរដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះស្លាប់ មនុស្សជាង៥ពាន់នាក់នោះ៕
មតិយោបល់