(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី០៣ ខែឧសភានេះបានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើម នៅប្រទេសឥណ្ឌាចំនួន២ករណី នៅក្នុងរដ្ឋធានីហ្សាការតា។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី វីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន ២ករណីត្រូវបានរាយការណ៍ក្នុងរដ្ឋធានីហ្សាការតា ហើយវីរុសបំប្លែងខ្លួនថ្មី មួយករណីទៀតមកពីអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅលើកោះបាលី។
ក្រោយការត្រួតពិនិត្យ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានរកឃើញថាវីរុស ២ករណីក្នុងរដ្ឋធានីហ្សាការជាវីរុសបំប្លែងខ្លួនថ្មី B1617 ដែលត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌា។
ឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន បានសម្រេចចិត្តផ្អាកការចេញទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសឥណ្ឌាជាបណ្ដោះអាសន្ន៕
AFP៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១
មតិយោបល់