រតនគិរីៈ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ព្រះគ្រូសូត្រឆ្វេង រេន សុភា គង់នៅវត្ត ឥសាន រតនារាម ភ្នំស្វាយ បានដឹកនាំព្រះសង្ឃនាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់ទណ្ឌិត និងពិរុទ្ធជនចំនួន៣០០នាក់ នៅក្នុងពន្ធធានាគារ ខេត្តរតនគិរី។
ព្រះតេជគុណ រេន សុភា មានសង្ឃដីការថា សម្ភារ:ជាគ្រឿងឧបភោគ បរិភោគដែលយកចែកជូនទណ្ឌិតនិងពិរុទ្ធជននាពេលនេះ គឺបានមកពីពុទ្ធបរិស័ទប្រគេនព្រះសង្ឃ អំឡុងពេលបុណ្យកាន់បិណ្ឌភ្នំបិណ្ឌកន្លងមកនេះ អំណោយដែលនាំយកមកចែកជូននាពេលនេះ រួមមាន ទឹកដោះគោឆៅ ស្កសរ តែ នំបុ័ង កាហ្វេជាដើម។
ព្រះតេជគុណ រេន សុភា បន្តថា ដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ពន្ធនាគា ព្រះគ្រូនៅអធិការវត្ត តែងតែផ្តល់គ្រឿងឧបភោគ បរិភោគ ដល់អ្នកជាប់ពន្ធនាគាជារៀងរាល់ពេល មានបុណ្យទានធំៗដូចភ្នុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរជាដើម។
លោកឧត្តមសេនីយ៍ត្រី ទិន សុវណ្ណនី ប្រធានពន្ធនាគាខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគ្រូចៅអធិការវត្តភ្នំស្វាយ ដែលបានគិតគូរ យកចិត្តទុកដាក់ចំពោះទណ្ឌិត នឹងពិរុទ្ធជន។ លោកបន្តថា ឲ្យតែមានពិធីបុណ្យធំៗ លោកតែងតែនិមន្តព្រះសង្ឃមកសម្តែងធម៌ទេសនា ជូនដល់អ្នកជាប់ពន្ធនាគា ទាំងអស់បានស្តាប់ហើយក៏ជាការផ្តល់ឱកាសឲ្យពួកគេបានធ្វើបុណ្យ ធ្វើការផងដែរ ៕
មតិយោបល់