ព័ត៌មានជាតិ

ស្លាប់​អ្នកកាសែត​បារាំង 2 នាក់​នៅ​ម៉ាលី​

​មន្ត្រី​របស់​ប្រទេស​បារាំង​និង​ម៉ាលី​បានបញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​អ្នកកាសែត 2 នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង Kida ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាលី​។​
​ទីក្រុង Kidal ជា​កន្លែង​កំណើត​នៃ​ក្រុម​ឧទ្ទាម Tuareg កាលពី​ឆ្នាំទៅ​ហៅ​ដែលជា​អ្នក​ធ្វើឲ្យ​ប្រទេស​ម៉ាលី​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​។​ក្រសួង​ការបរទេស​នៃ​ប្រទេស​បារាំង​បាន​និយាយថា​អ្នកកាសែត​ដែល​មានឈ្មោះ Claude Verlon និង Ghislain Dupont ជា​បុគ្គលិក​ធ្វើការ​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ Rodio France International ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​។​សាកសព​របស់​ពួកគេ​ទាំង​ពីរ​ក្រោយមក​ត្រូវបាន​គេ​រកឃើញ​នៅ​ក្រៅ​ក្រុង​ដោយ​មាន​ស្លាកស្នាម​កាំភ្លើង​ផង​។​

​ក្រសួងការបរទេស​បារាំង​បាន​សន្យាថា​នឹង​ធ្វើការ​ជាមួយ​អជ្ញាធរ​ប្រទេស​ម៉ាលី​ក្នុង​ការកំណត់​ឲ្យ​ច្បាស់​ពី​សមាសភាព​នៃ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​ចាប់ខ្លួន​អ្នកកាសែត​បារាំង​ទាំង​ពីរ​នាក់​នោះ​៕​
Franch's Jounal

មតិយោបល់