ព័ត៌មានជាតិ

អនុប្រធាន​វិស្វកម្ម iOS លាឈប់​ពី​តំណែង​

​អនុប្រធាន​វិស្វកម្ម iOS របស់​ក្រុមហ៊ុន Apple បាន​លាឈប់​ពី​ក្រុមហ៊ុន បន្ទាប់​ពី​បម្រើ​ការងារ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​។​
​យោង​តាម​បណ្ដាញ​សង្គម Facebook និង LinkedIn បានឲ្យដឹងថា លោក Henri Lamiraux អនុប្រធាន​វិស្វកម្ម​ប្រព័ន្ធ​ដំណើការ iOS ឈប់​ពី​តំណែង​។​
​លោក Lamiraux បាន​សរសេរ​នៅលើ​គណនី​ផ្ទាល់ខ្លួន​របស់ LinkedIn ថា លោក​បាន​ចូលនិវត្តន៍ (​លាឈប់​ពី​អនុប្រធាន​វិស្វកម្ម iOS) ដោយ​ព័ត៌មាន​បាន​ធ្វើឲ្យ​អតិថិជន Apple ជាច្រើន​មាន​ការងឿងឆ្ងល់ និង​សោកស្ដាយ​។​
henri_lamiraux_large
​ដ្បិតតែ​លោក Lamiraux បាន​សរសេរ​នៅលើ LinkedIn ថា​លោក​ចូលនិវត្តន៍​ក្ដី ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ម៉ូ​ដែល​នោះ​ទេ ហើយ​ខាង​ក្រុមហ៊ុន Apple ក៏​បាន​បញ្ជាក់​អំពី​រឿង​នេះ​ដែរ​។​
​បើ​តាម​ការឲ្យដឹង លោក Lamiraux បាន​សម្រេចចិត្ត​ឈប់​តាំងពី iOS 7.0.3 បង្ហាញខ្លួន​។ យោង​តាម​ឯកសារ​បានឲ្យដឹងថា Lamiraux បាន​ចូល​បម្រើ​ការងារ​នៅ Apple ជា​វិស្វកម្ម Mac ប៉ុន្តែ​នៅ​ឆ្នាំ ២០០៥ ខណៈពេលដែល Apple បង្កើត iOS លោក Lamiraux ត្រូវបាន​បញ្ជូន​ចូល​ទៅ​កាន់​ក្រុម iOS ហើយ​គិត​មកដល់ពេលនេះ លោក Lamiraux បម្រើ​ការងារ​នៅ Apple បាន ២៣​ឆ្នាំ​៕​

មតិយោបល់