ព័ត៌មានជាតិ

ម្តាយចុង​ចាប់​គំរាម​កូនដើម​ទម្លាក់​ពីលើ​ផ្ទះ​ជាន់​ទី ៧ (Video Inside)

​ថ្មីៗ​នេះ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​ធ្វើ​ការរិះគុណ​យ៉ាងខ្លាំង ទៅលើ​ស្ត្រី​ម្នាក់​ដែល​ស្តីបន្ទោស​ឲ្យ​កូនតូច​របស់​ខ្លួនដែលជា​កូនចុង​​ ខណៈ​ដែល​នាង​បាន​គំរាម​ចាប់​ក្មេង​រូបនោះ ទម្លាក់​មក​ដី​ពីលើផ្ទះ​ជាន់​ទី ៧ ប្រសិនបើ​គេ​នៅតែ​មិន​ព្រម​ឈប់​យំ​។ វីដេអូ​មួយ​នេះ​បាន​ធ្វើឲ្យ​មាន​មនុស្សម្នា​នៅក្បែរ​នោះ​មាន​ការព្រួយបារម្ភណ៍​យ៉ាងខ្លាំង ប្រសិន​បើ​នាង​មាន​ការធ្វេសប្រហែស​តែ​បន្តិច​នឹង​មាន​លទ្ធផល​អាច​ក្រក់​ដែល​នឹកស្មាន​មិន​ដល់​ជាមិនខាន​នោះទេ​។​
Fall down
​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ចែករំលែក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​បានឲ្យដឹងថា ស្ត្រី​ដែល​ប្រើ​អំពើហឹង្សា​ទៅ​លើ​ក្មេងប្រុស​រូប​នោះ​ត្រូវជា​ម្តាយចុង​របស់​ខ្លួន​។ ស្ត្រី​ជា​ម្តាយចុង​បាន​និយាយ​ថា​ហេតុ​ដែល​គាត់​ធ្វើ​បែប​នេះ​គឺ​គ្រាន់តែ​ចង់​ដាក់​ទណ្ឌកម្ម​លើ​កូន​របស់​គាត់​ដើម្បី​គំរាម​កុំឲ្យ​គេ​ដើរ​ទៅ​លេង​នៅ​លើ​ផ្លូវ​រថភ្លើង​ដែល​នៅក្បែរ​នោះ​តែ​ម្នាក់ឯង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​។ ប៉ុន្តែ​មាន​អ្នកខ្លះ​តវ៉ា​ថា​នេះ​គឺជា​កង្វះខាត​ក្នុង​ការអប់រំ​កូន​របស់​ម្តាយ​មួយចំនួន​ដែល​មាន​គំនិត​មនុស្សនិយម ហើយ​ប្រពន្ធ័​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ចិន​បាន​ចាត់ទុកថា នេះ​ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​ម្តាយ​វ័យក្មេង​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់