ព័ត៌មានជាតិ

លប​ឆ្មក់​ចាប់​បាន​ជនសង្ស័យ 16 នាក់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់​កៃ​ដា​នៅ​តួ​គី​

​ទីក្រុង​អ៊ី​ស្តង់​ប៊ូល (05/11/13) ៖​ប៉ូលិស​តួ​កី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​លប​វាយឆ្មក់​ចាប់​បាន​ជនសង្ស័យដ​ល់​ទៅ 16 នាក់​ដែល​ជឿជាក់ថា​អាច​មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​នៅក្នុង​ខេត្ត​បី​ផ្សេងគ្នា​ក្នុង​ប្រទេស​តួ​គី​។​
policeTurkey_1564071c
​ការ​វាយឆ្មក់​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​របស់​ប្រទេស​តួ​គី​ហើយ​វា​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខេត្ត​ជាច្រើន​របស់​តួ​គី​ដូចជា​ខេត្ត Erincan, Konya, Diyarbakir និង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ជាដើម​។​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​របស់​សារព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹង​ថា​ប្រតិបត្តិ​ការ​តាម​ចាប់ខ្លួន​ក្រុម​ភេរវកម្ម​នេះ​បាន​ចាប់ផ្តើម​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​មុន​ពេល​ការចាប់ខ្លួន​៕​
ប្រភព៖ ស៊ិនហួរ

មតិយោបល់