ព័ត៌មានជាតិ

ADB ផ្ដល់​ប្រាក់​កម្ចី $ ៦០​លាន ដល់​មី​យ៉ាន់​ម៉ា​

​រដ្ឋមន្ត្រី​ថាមពល​អគ្គិសនី​របស់​ប្រទេស​មី​យ៉ាន់​ម៉ា លោក U Khin Maung Soe បាន​ប្រាប់​សារព័ត៌មាន Pyidaungsu Hluttaw កាល​ពី​ថ្មីៗ​នេះ​ថា ឥណទាន​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​អាច​ជួយ​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី បន្ថែមទៀត​នៅតាម​តំបន់​ជនបទ​ក្នុង​ប្រទេស​នេះ​។​
adb-anti-development-bank
​សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សម្ដី​របស់ លោក U Thein Sein ប្រធានាធិបតី មី​យ៉ាន់​ម៉ា ថា ឥណទាន​ដែល​ទទួលបាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មាន​ចំនួន​សមរម្យ​។ រដ្ឋមន្ត្រី​ថាមពល​បាន​ប្រាប់​សភា មី​យ៉ាន់​ម៉ា ថា យើង​នឹង​ត្រូវ​ទូទាត់​សង​បំណុល​នេះ​ក្នុង​រយៈពេល ២ ឆ្នាំ ដោយ​មាន​អត្រា​ការប្រាក់ ១,៥ ភាគរយ និង​អាច​ពន្យារពេល​ទូទាត់​សង​រយៈពេល ៨ ឆ្នាំ ដោយ​មាន​អត្រា​ការប្រាក់ ១ ភាគរយ​។​

​រដ្ឋមន្ត្រី​ថាមពល មី​យ៉ាន់​ម៉ា បាន​បន្ត​ឲ្យដឹង​ទៀតថា “​ដោយ​បាន​សហការ​ពី​ក្រុមហ៊ុន​ឯកជន​ទាំង​នៅក្នុង​ស្រុក និង​បរទេស ក្រសួង​កំពុង​ព្យាយាម​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅគ្រប់​តំបន់​ទូទាំងប្រទេស​។ មី​យ៉ាន់​ម៉ា ក៏​កំពុង​ព្យាយាម​ពង្រីក​ការ​ចែកចាយ​ថាមពល​អគ្គិសនី​ទៅតាម​តំបន់​មួយចំនួន ដែល​មិន​ទាន់​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ផងដែរ​”​។​
​បើតាម ADB តម្រូវការ​ថាមពលរ​បស់​ប្រទេស មី​យ៉ាន់​ម៉ា ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ទ្វេ​ដង​នៅ​ឆ្នាំ ២០៣៥ គឺ​កើនឡើង​ក្នុង​អត្រា ៣ ភាគរយ​ក្នុង​មួយឆ្នាំ​៕​

មតិយោបល់