ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៤នាក់ ពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀន

ព្រះសីហនុ: ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ ធ្វើការចាប់ឃាត់ខ្លួនជាក់ស្តែង ពីបទចែកចាយនិងជួញដូរនូវសារធាតុញៀនខុសច្បាប់ ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ គ្រឿន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ។ ទី២ឈ្មោះ ជាវ វិមាន ភេទប្រុស អាយុ២២ឆ្នាំ។ ទី៣ឈ្មោះ ដែន ស្រីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ និងជនសង្ស័យទី៤ឈ្មោះ សំ ពិសាល ភេទប្រុស អាយុ២៣ឆ្នាំ ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង១២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់