ព័ត៌មានជាតិ

លក់កូនស្រី​អាយុ ៤ ខែ​​ តម្លៃ ១០ លាន​ដុល្លារ​

បើ​យោង​តាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ វិ​ច្ឆការ​ឆ្នាំ ២០១៣ បានឲ្យដឹងថា ស្ត្រី​វ័យ ២២ ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​លក់​កូន​តូច​របស់​ខ្លួន​ដែល​ទើបនឹង​កើត​បាន​បួន​ខែ​នៅក្នុង​បន្ទប់ទឹក​តម្លៃ ១០ លាន​ដុល្លារ​។​
ban-tre-so-sinh-1383897127789-crop1383897149033p
​តាមរយៈ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ប៉ូលីស​បាន​រកឃើញ​ឥរិយាបទ​គួរឲ្យ​សង្ស័យ​ពី​ស្ត្រី​ជា​ម្តាយ​វ័យក្មេង​នៅ​ចំណុច​ព្រលានយន្តហោះ Istanbul ប្រទេស​ទួរគី​ចំនួន​។ បន្ទាប់ពី​បាន​ពិនិត្យ​វីដេអូ​ឃ្លិប​សារ​ឡើងវិញ ប៉ូលីស​បាន​សន្និដ្ឋានថា​ស្ត្រី​ម្នាក់​មាន​ឈ្មោះ Dinara វ័យ 22 រស់នៅ​ក្នុង​តំបន់ Turkmenistan បាន​ធ្វើ​ទង្វើ​មិនគួរ​គប្បី គឺ​លក់​កូនស្រី​របស់​ខ្លួន​គូស្នេហ៍​មួយគូរ​ជនជាតិ​អាល្លឺម៉ង់ ដើមកំណើត​ទួរគី​នៅក្នុង​បន្ទប់ទឹក​នៃ​ព្រលានយន្តហោះ​។ Dinara ទទួល​លុយ​ចំនួន ១០០០ Liras (​រូបិយប័ណ្ណ​ទួរគី​) ប្រហែល ១០ លាន​ដុល្លារ​ក្នុង​ការលក់​កូនស្រី​របស់ខ្លួន ។ បន្ទាប់​ហេតុការណ៍​នេះ​កើតឡើង​កូន​របស់​នាង​ត្រូវបាន​នាំ​ចេញ​ពី​ប្រទេស​ទួរគី ចំណែកឯ​គូស្នេហ៍​មួយគូរ​ដែល​បាន​ទិញ​កុមារ​នោះ​មិន​ត្រូវបាន​ផ្តន្ទាទោស​ឡើយ​៕
1383897003860

មតិយោបល់