ព័ត៌មានជាតិ

អនុ​រដ្ឋ​មន្រ្តី​ក្រសូង​ពាណិជ្ចកម្ម​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ធ្វើឃាត​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​​ CNN​​ បាន​​ឲ្យ​​ដឹង​​ថា​​អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​របស់​​អ៊ីរ៉ង់​​លោក​​ Safdar​ ​Rahmatabadi​​ ត្រូវ​​បាន​​គេ​​លួច​​បាញ់​​សម្លាប់​​នៅ​​ក្នុង​​រថយន្ត​​របស់​​លោក​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​នៅ​ក្នុង​ទីក្រុង​តេហរ៉ង់​។

thu-truong-iran

លោក Safdar ត្រូវបាន​ឃាតករ​ដែលត្រូវ​បាន​ជឿជាក់​ថា​ជា​សមាជិក​​នៃ​ក្រុម​ប្រយុទ្ធ​ប្រ​ឆាំង​​នឹង​​រដ្ឋាភិបាល​​បាញ់​​ចំ​​ក្បាល​​និង​ដើម​ទ្រូង​។​មន្ត្រីប៉ូ​លិស​បាន​និយាយ​ថា​ខ្លួន​បានរកឃើញសំបក​គ្រាប់​ពីរដែលនៅក្នុង​រថយន្ត​ហើយ​មិន​មាន​ស្នាមបែ​ក​នៃ​កញ្ចក់​ទ្វារ​ឡាន​នោះទេ​ដែល​វា​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ជា​ករណីបាញ់​សម្លាប់​នៅ​ក្នុង​ឡាន​ហើយ​ឃាតករ​និង​រូបលោក​រដ្ឋមន្ត្រី​រូប​នេះ​ទំនង​ជា​បាន​និយាយ​ពិភាក្សា​គ្នា​មុន​ការ​បាញ់​សម្លាប់​កើត​ឡើង៕​

មតិយោបល់