អេស្ប៉ាញ៖ ប៉ូលិសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅឲ្យដឹងថា បានចាប់ខ្លួនសមាជិកជួញដូរមនុស្ស អន្តរជាតិ ដែលបានបង្កើតឡើងនៅ នីហ្សេរីយ៉ា នៅក្នុងអំឡុងឆ្នាំ ១៩៩០។
ជាមួយនឹងការស៊ើបអង្កេត ខាងក្រុមប៉ូលិស បានដោះលែងស្ត្រី ចំនួន ៥ រួប ក្នុងនោះក៏មានស្ត្រី មានផ្ទៃពោះម្នាក់ផងដែរ ។ មនុស្សទាំងនោះបាននិយាយថា ពួកគេបានចូលរួមជាសមាជិករបស់ពួកគេនៅ នីហ្សរីយ៉ា ហើយពួកគេបានសន្យាថា នឹងមានការងារជាអចិន្ទ្រៃយ៍ នៅអឺរ៉ុប។
ក្នុងការបញ្ចូនមនុស្ស របស់សមាជិក ២៥ នាក់នោះបានធ្វើឡើង ដោយផ្តល់ជូន លិខិតឆ្លងដែន និង ទិដ្ឋាការ ក្លែងក្លាយ និង សំបុត្រយន្តហោះ ទៅកាន់ទីក្រុងប៉ារីស។នៅក្នុងប្រទេសបារាំង ក្មេងស្រីទាំងនោះ នឹងក្លាយជាសមាជិក ដោយធ្វើដំណើរតាមរថយន្តឆ្លងកាត់អេស្ប៉ាញ រួមការផ្តល់អត្តសញ្ញាណប័ណ្ណ ដើម្បីមានភាពងាយស្រួល សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសនេះ៕
មតិយោបល់