ព័ត៌មានជាតិ

អាហារ​ពេលព្រឹក​សំខាន់​ដល់​សុខភាព​មិន​អាច​ខ្វះ​បាន​

ផ្ទះ​ឆ្ងាយ​ពី​សាលារៀន ឬ​កន្លែង​ធ្វើការ ទទួលទានដំណេក​ជ្រុល​ម៉ោង​ចង់​សម្រក​ទម្ងន់ និង​មាន​អារម្មណ៍​មិន​សូវ​ឃ្លាន​ពេល​ព្រលឹម​គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើឲ្យ​មនុស្ស​មិន​យកចិត្តទុកដាក់​នឹង​របប​អាហារ​ពេលព្រឹក​ដែល​ជាក់ស្ដែង​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​សុខភាព​។​

​បើ​ទោះ​ជា​អ្នក​ប្រញាប់ប្រញាល់ ជូន​កូនៗ​ទៅ​សាលា​ក៏ដោយ សូម​ប្រាកដថា អ្នក​ត្រូវ​មាន​អាហារ​ពេលព្រឹក​ជា​លក្ខណៈ​ក្រុមគ្រួសារ ហើយ​សមាជិក​ម្នាក់ៗ​មិន​ត្រូវ​បំបាត់ចោល​ម៉ោង​អាហារ​មួយ​នេះ​ទេ​។​

​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​មូលនិធិ Nemours របស់​សហរដ្ឋអាមេរិក បាន​និយាយថា ការចាប់ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​អាហារ​ពេលព្រឹក​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​លើស​ពី​ការ​ស្មាន​។​

​បន្ទាប់​ពី​ដំណេក​អស់​ជាង​៧​ម៉ោង អាហារ​ពេលព្រឹក​ជួយ​ឲ្យ​រាងកា​យមាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​នៅ​ថ្ងៃ​ថ្មី​។​

​ជីវជាតិ​ទទួលបាន​ពី​អាហារ​ពេលព្រឹក ទំនង​នឹង​ធ្វើ​ឲ្យ​ក្មេងៗ មាន​រាងកាយ​សកម្ម មានគំនិត​ច្នៃប្រឌិត​មិន​នៅ​ធ្មឹងៗ​អាប់​ប្រាជ្ញា ដែល​ជំរុញ​ឲ្យ​កុមារ​ឧស្សាហ៍​ហើយ​ងាយ​ចងចាំ​ចាប់​បាន​ការពន្យល់​នៅ​សាលា​។​

​របប​អាហារ​ពេល​ព្រឹក​ដែល​រួម​មាន​បន្លែ និង​គ្រាប់​ធញ្ញជាតិ អាច​ជួយ​ដល់​ការរំលាយ​អាហារ អារម្មណ៍ និង​រក្សា​តុល្យភាព​កម្រិត​ថាមពល​។​

​ការ​ស្រូប​យក​សារធាតុ​បំប៉ន​ពី​អាហារ​ពេលព្រឹក អាច​គ្រប់គ្រង​ការ​ឃ្លាន​ញឹកញាប់​ដែល​ឈានទៅរក​ការហូប​អាហារសម្រន់​ដែល​មាន​ជា​តិកូ​ឡេ​ស្ទេ​រ៉ូល​ខ្ពស់​ថែម​ទៀត​ផង​៕​

family-eating-breakfast-oj

មតិយោបល់