ព័ត៌មានជាតិ

កម្មករ​រោងចក្រ Nokia ធ្វើ​កូដកម្ម​

​កាល​ពី​ថ្មីៗ​នេះ ភាគ​ហុនិ​ក​របស់​ក្រុមហ៊ុន Nokia បាន​សម្រេច​បោះឆ្នោត​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ដោយ​វិនិយោគិន​ទាំងអស់​មាន​បាន​រំពឹងទុក​ថា វា​នឹង​ល្អ​ប្រសើរ​នៅ​ក្រោយ​ពេល​លក់​អាជីវកម្ម​មួយ​នេះ​។ ប៉ុន្តែ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ហ្វាំង​ឡង់​មួយនេះ មិន​បាន​សប្បាយ​រីករាយ​នោះទេ​។​

​សារព័ត៌មាន​ចិន Weibo បាន​ចុះផ្សាយ​ថា កម្មករ​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​របស់ Nokia នៅក្នុង​ប្រទេស​ចិន បាន​នាំគ្នា​ធ្វើ​កូដកម្ម ដោយ​កាន់​បដា​មាន​សរសេរ​អក្ស​រថា “​កម្មករ​គឺ​មិនមែន​ជា​ទំនិញ ឥ​វ៉ាន់ ឬ​ទាសករ​នោះទេ​។ សូមមេត្តា​កុំ​លក់​ពួកយើង​។ យើង​មាន​សេចក្ដីថ្លៃថ្នូរ និង​សិទ្ធិ​”​។​
WPDang_Nokia-4-2
​ហេតុផល​ដែល​នៅ​ពីក្រោយ​នៃ​ការធ្វើ​កូដកម្ម​នេះ​គឺ​ដោយសារ​តែ​ក្រុមហ៊ុន Nokia បាន​ផ្អាក់​ការងារ​បណ្ដោះអាសន្ន​នៃ​រោងចក្រ Donggun ហើយ​កម្មករ​មិន​បាន​សប្បាយ​ចិត្ត​ទៅ​លើ​ការ​កាត់​ប្រាក់ខែ ខណៈពេល​ដែល​ពួកគេ​មិន​បាន​ធ្វើការ​។ ប៉ុន្តែ​ក្រុមហ៊ុន Nokia បានឲ្យដឹងថា រោងចក្រ​ផ្សេងទៀត​នៅ​ដំណើរការ​ដូច​ធម្មតា ដូច្នេះ​មានន័យថា មានតែ​រោងចក្រ​មួយ​នេះ​នោះ​ទេ​ដែល​ផ្អាក​ដំណើរការ ព្រោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​រវាង Microsoft និង Nokia​។ រោងចក្រ​របស់​ក្រុមហ៊ុន Nokia ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ទេរ​ទៅឲ្យ Microsoft ទៅតាម​កិច្ចព្រមព្រៀង ដូច្នេះ​ហើយ​ក៏​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ក្នុងតម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក​៕​

ប្រភព៖ ubergizmo

មតិយោបល់