ព័ត៌មានជាតិ

ជំងឺគ្រុនចាញ់​ធ្លាក់ចុះ ៤៣​ភាគរយ​ក្នុង​រយៈពេល ១០​ខែ​ដំបូង​នៅ​កម្ពុជា​

កម្ពុជា​៖ ប្រទេស​កម្ពុជា​បាន​រាយការណ៍​ថា មាន​ជំងឺគ្រុនចាញ់​បាន​កើនឡើង​ចំនួន ៣៣.៧៧០​ករណី នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​បាន​ធ្លាក់ចុះ ៤៣​ភាគរយ ពោល​គឺ​ធ្លាក់ចុះ​ពី ៥៩.៦៧០​ករណី​។ នេះ​បើ​យោង​តាម​មន្ត្រី​សុខាភិបាល​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា ក្នុង​រយៈពេល ១០​ខែ​ដំបូង​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ចំនួន ៨​នាក់ ដោយ​បាន​ធ្លាក់ចុះ ៧៨​ភាគរយ ពោល​គឺ​ធ្លាក់ចុះ​ពី​៣៧​នាក់​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​។​
Sick
​លោក​បាន​ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា “​ផ្នែក​លើ​តួលេខ​នេះ យើង​អាច​និយាយបាន​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​លែង​ជា​ការគំរាមកំហែង​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​”​។​
​ជំងឺគ្រុនចាញ់​គឺជា​ជំងឺឆ្លង​ពី​សត្វ​មូស​ដែល​ត្រូវបាន​រកឃើញ​ជា​ញឹកញាប់​នៅ​ក្នុង​រដូវវស្សា និង​ភាគច្រើន​កើតឡើង​នៅក្នុង​តំបន់​ព្រៃ និង​ខេត្ត​ជាប់ជើង​តំបន់ភ្នំ​។ កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ចែក​មុង​ជ្រលក់​ថ្នាំ​ជាង ២,២​លាន​មុង តាមរយៈ​ក្រុមការងារ​ជួយសង្គ្រោះ​ដើម្បី​ផ្ដល់​ឲ្យ​ប្រជាជន​។​
​លោក​វេជ្ជបណ្ឌិត ច ម៉េង​ជួ បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​លុបបំបាត់​ការស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅ​ឆ្នាំ ២០១៥ និង​បញ្ឈប់​ទាំងស្រុង​នៅ​ឆ្នាំ ២០២៥៕​

មតិយោបល់