ព័ត៌មានជាតិ

រឿង​ពិត 6 យ៉ាង​ដែល​អ្នក​ប្រហែល​មិន​បានដឹង​ពី​ជីវិត​របស់ Nelson Mandela

1.​ ​ចូលចិត្ត​ហាត់ boxing ៖​តាំង​ពី​ធំ​ពេញ​រូបរាង​គាត់​ចូល​ចិត្ត​ហាត់​កីឡា​តាម​បែប​វាយ​បុក​ដូចជា​ការរត់​ឆ្ងាយៗ​ហើយ​មក​ទល់​នឹង​អាយុ 27 ឆ្នាំ​នៅ​ពេល​ដែល​លោក​នៅ​ក្នុង​គុក​ក៏​នៅតែ​បន្ត​ហាត់​ដដែល​។​គាត់​ធ្លាប់​និយាយថា​ការ​វាយ​បុក​មិន​មាន​ន៏​យ​ថា​ជា​អំពើ​អហិង្សា​នោះទេ​តែ​វា​ជួយ​ឲ្យ​យើង​មាន​កាយវិការ​រហ័សរ​ហួន​ក្នុង​ការពារ​ខ្លួន​និង​ប្រើ​យុទ្ធសាស្ត្រ​ក្នុងការ​វាយបក​សត្រូវ​វិញ​។​

2.​ ​ឈ្មោះ​ពិត​មិនមែន Nelson ៖​កុមារា Rolihlahla Mandela អាយុ 9 ឆ្នាំ​ត្រូវបាន​លោកគ្រូ​ម្នាក់​ដែល​នៅ​សាលាបឋមសិក្សា​បាន​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ឲ្យ​កុមារា​រូប​នោះ​ថា Nelson ។​

3.​ ជាប់​ឈ្មោះ​ក្នុង​តារាង​ភេ​វ​រករ​រហូតដល់​ឆ្នាំ 2008 ៖​លោក​មិន​ដែល​អាច​មាន​សិទ្ធិ​ក្នុង​ការ​ទៅ​ទស្សនៈកិច្ច​ដោយ​គ្មាន​ការយល់ព្រម​ពិសេស​ពី​រដ្ឋលេខាធិការ​របស់​ប្រទេស​អាមេរិក​ឡើយ​។​

4.​ ​ដល់​ពេល​ឡើង​សន្ទរកថា​ទើប​ដឹង​ថា​ភ្លេច​វ៉ែនតា​ខ្លួន​នៅ​ក្នុង​គុក ៖​លោក Mandela ត្រូវបាន​គេ​ដោះលែង​ពី​ទោស​នយោបាយ​នៅ​ថ្ងៃទី 11 ខែ​កុម្ភ​ឆ្នាំ 1990 ។​គាត់​បន្ទាប់មក​ត្រូវបាន​ប្រារព្ធ​ពិធី​ថ្លែង​
សន្ទរកថា​ជា​សាធារណៈ​មួយ​នៅក្នុង​ទីក្រុង Cape ប៉ុន្តែ​នៅពេលដែល​គាត់​ចាប់​ទាញ​ក្រដាស​មក​រៀបនឹង​និយាយ​ក៏​ភ្លេចខ្លួន​ថា​បាន​ភ្លេច​វ៉ែនតា​នៅ​ក្នុង​គុក​ឯណោះ​។​

5.​ ​ធ្លាប់​ក្លែងខ្លួន​ជា​តៃកុង​ឡាន​ចុងភៅ​និង​អ្នក​ថែ​សួន​ក្រោម​ការ​តាម​ចាប់​របស់​អជ្ញាធរ ៖​លោក Mandela ត្រូវបាន​ប៉ូលិស​ក្នុងស្រុក​ស្វែង​តាម​រក​ចាប់ខ្លួន​ដោយ​សកម្មភាព​ខ្លួន​ជាមួយនឹង​ក្រុម ANC ដែល​ត្រូវបាន​ដាក់​ក្នុង​តារាង​នៃ​ក្រុម​ភេ​វរ​កម្ម​ហើយ​ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ដោយ​មិន​មាន​អ្នក​ស្គាល់​លោក​ត្រូវបាន​បង្ខំចិត្ត​ប្រើប្រាស់​ការ​គេចខ្លួន​តាម​បែប​ក្លែងខ្លួន​និង​ប្រើប្រាស់ Passport លិខិតឆ្លងដែន​ក្លែងក្លាយ​ផងដែរ​។​

6.​ ​មាន​ក្រុម​មេធាវី​ការពារ​ក្តី​នៅ​ពេល​ដែល​ខ្លួន​មិន​ទាន់​មាន​សញ្ញាប័ត្រ​ច្បាប់​នៅឡើយ ៖​លោក Mandela បាន​ប្រើប្រាស់​រយពេល​សិក្សា​មុខវិជ្ជា​ច្បាប់​អស់​រយៈពេល​ជិត 50 ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ 1939 មក​ហើយ​រាល់ដង​ក្នុងចំណោម​មុខវិជ្ជា​ទាំងអស់​គឺ​ស្ទើរតែ​ពាក់កណ្តាល​នៃ​មុខ​វិជ្ជា​ដែល​លោក​ប្រឡង​ធ្លាក់​។​ទោះបីជា​យ៉ាងណា​ក្តី​នៅ​ចុងបញ្ចប់​លោក​បាន​ទទួល​សញ្ញា​ច្បាប់​នៅពេលដែល​លោក​មាន​វត្តមាន​នៅក្នុង​គុក​នា​ឆ្នាំ 1989 ៕​
Nelson

មតិយោបល់