ព័ត៌មានជាតិ

ហេតុអ្វីបានជាទ្វារមាស មិនមានទឹកលំអិលពេលរួមភេទ?

 

ការចេញទឹករម្អិល អំឡុងពេលរួមភេទអាចជួយឲ្យប្រតិបត្តិការលើគ្រែរបស់យើងកាន់តែរលូន និងពោរពេញទៅ ដោយភាពសុខស្រួល។ ផ្ទុយទៅវិញ ប្រសិនបើ រាងកាយមិនផលិតទឹករម្អិលទេនោះ វាអាចធ្វើឲ្យយើងក៏ដូចជាដៃគូ មានការឈឺចាប់នៅពេលរួមភេទ។ តើមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យស្រីៗយើងមិនចេញទឹករម្អិល?

១. កង្វះជាតិទឹក
កង្វះជាតិទឹកអាចជាមូលហេតុ ដែលធ្វើឲ្យទ្វារមាសស្ងួត។ ដោយសារតែកោសិកា របស់យើងផ្សំឡើងពីទឹកភាគ ច្រើនដូចនេះហើយ នៅពេលដែលយើង ញ៉ាំទឹកមិនគ្រប់គ្រាន់ វាអាចជះឥទ្ធិពលដល់រាងកាយទាំងមូលរួមទាំងបញ្ហា ទ្វារមាសស្ងួត។ ហេតុនេះហើយយើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន ២ ,៧ លីត្រក្នុងមួយថ្ងៃ ។

២. អតុល្យភាព អ័រម៉ូន
ជាទូទៅមូលហេតុចម្បងមួយនៃបញ្ហាស្ងួតទ្វារមាស គឺបណ្ដាលមកពីកម្រិតអ័រម៉ូន Estrogen ថយចុះអំឡុងពេលអស់ រដូវ ក្រោយសម្រាលកូន ឬអំឡុងពេលបំបៅដោះ ។ យ៉ាងណាមិញ ការព្យាបាលជំងឺមហារីក ដោយប្រើគីមីនិង វិទ្យុ សកម្មក្នុងអាងត្រគាកក៏អាចនាំឲ្យអ័រម៉ូន estrogen និងទឹករម្អិលក្នុងទ្វារមាសថយចុះដូចគ្នា។

៣. ប្រើប្រាស់ ថ្នាំ
ថ្នាំព្យាបាលអាលែកហ្ស៊ី និង ផ្ដាសាយក៏ដូចជាថ្នាំព្យាបាល ជំងឺហឺត មួយចំនួនអាចបណ្ដាលឲ្យស្ងួតទ្វារមាសហេតុ នេះហើយស្រីៗយើងអាចសាកល្បងប្រើប្រាស់រូបមន្តព្យាបាលតាមបែបធម្មជាតិជំនួសវិញទើបជាការប្រសើរ ។

៤. ស្រ្តេស
វាជារឿងពិបាកមួយ សម្រាប់ស្រីៗយើងក្នុងការបញ្ចេញទឹករម្អិលនៅពេល ដែលយើងមានអារម្មណ៍ស្រ្តេសខ្លាំង និង មិនអាចផ្ដោតអារម្មណ៍បានល្អ។ ដូច្នេះហើយយើង គប្បីស្វែងរកវិធីដោះស្រាយបញ្ហាស្រ្តេសតាមរយៈការធ្វើសមាធិ ហាត់ប្រាណ ស្ដាប់តន្ត្រី ឬ អានសៀវភៅជាដើម។

ការចេញទឹករម្អិល អំឡុងពេលរួមភេទ អាចជួយឲ្យប្រតិបត្តិការ លើគ្រែរបស់យើងកាន់តែរលូន និងពោរពេញទៅដោយភាពសុខស្រួល។ ផ្ទុយទៅវិញ ប្រសិនបើ រាងកាយ មិន ផលិតទឹករម្អិលទេ នោះវាអាចធ្វើឲ្យយើងក៏ដូចជាដៃគូ មានការ ឈឺចាប់នៅពេលរួមភេទ។

 

មតិយោបល់