ព័ត៌មានជាតិ

រូស្ស៊ី​ដោះលែង​អ្នកទោស 25,000 នាក់​សម្រាប់​ខួប​លើក​ទី 20 នៃ​រដ្ឋធម្មនុញ្ញ​

​ទីក្រុង​មូ​ស្គូ ៖​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ​ចុះ​ផ្សាយ​ថ្ងៃ​ទី ១៨ ខែ ធ្នូ​ឆ្នាំ ២០១៣​ម្សិលមិញ​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​សភា​នៃ​រដ្ឋ Duma របស់​ប្រទេស​រូស្ស៊ី​បានសម្រេច​ដោះលែង​អ្នកទោស​ដល់ទៅ 25,000 នាក់​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី 20 នៃ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ជាតិ​របស់​ប្រទេស​ខ្លួន​។​

​ការដោះលែង​ត្រូវបាន​ធ្វើឡើង​ក្រោយ​មាន​ការអនុញ្ញាតិ​ដោយ​អ្នកតំណាង​របស់​រដ្ឋ Duma ប្រមាណ 446 នាក់​និង​ក្រោយ​ការដាក់សំណើរ​ពី​លោក​ប្រធានាធិបតី​ពូ​ទីន​រួមជាមួយ​នឹង​ការកែប្រែ​មួយចំនួនទៀត​។​រដ្ឋធម្មនុញ្ញ​បាន​ប្រកាស​បើក​ចំហរ​ឲ្យ​រដ្ឋ Duma អាច​មាន​សិទ្ធិ​សម្រេច​លើកលែង​ទោស​ដោយ​ខ្លួនឯង​។​

​បើ​ទោះបីជា​យ៉ាងណា​ក្តី​នៅក្នុងល​ក្ខណ្ឌ​ដែល​បាន​ចែង​ផង​ដែរ​ថា​ការលើកលែង​ទោស​អាច​ប្រព្រឹត្តទៅ​បាន​លុះត្រា​ណា​តែ​អ្នកទោស​នោះ​ស្ថិត​ក្រោម​អាយុ 18 ឆ្នាំ​ជា​អ​និតិ​ជន​ជា​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​ជា​និវត្តជន​ឬ​ជនពិការ​ដោយសារ​សង្គ្រាម​និង​ជាពិសេស​ដល់​បុគ្គល​ណា​ធ្លាប់​បម្រើ​ដល់​សេវា​យោធា​ពី​មុន​ហើយ​ជន​ទាំងនោះ​ត្រូវ​នៅសល់​ទោស​ក្រោម 5 ឆ្នាំ​។​
​ការលើកលែង​ទោស​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ពុធ​ហើយ​រយៈពេល​កន្លះ​ឆ្នាំ​ដែល​តម្រូវ​ឲ្យមាន​ការដោះលែ​ង​អ្នកទោស​ឲ្យអស់​៕​
Russia

មតិយោបល់