អេស្ប៉ាញ៖បើយោងតាមប្រភពព័ត៌មានដែលផ្តល់ឲ្យ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសអេស្ប៉ាញ លោក Jose Manuel Garcia Margallo បានធ្វើការបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេត ទៅលើលក្លិបបាល់ទាត់ ៧ របស់អេស្ប៉ាញ ក្នុងនោះមាន ក្លិប Real Madrid, Barcelona, Athletic Bilbao, Osasuna, Valencia, Hercules និង Elche ។
លោក Jose Manuel Garcia Margallo បានប្រកាសថា រដ្ឋាភិបាលរបស់អេស្ប៉ាញ នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើ ដើម្បីការពារក្លិបបាល់ទាត់ ព្រោះតែគាត់ជឿជាក់ថា ក្រុមបាល់ទាត់ទាំងនោះ មិនបានបំពាន ទៅលើបទបញ្ជាតិ ហិរញ្ញវត្ថុទូទៅ នៃគណៈកម្មាធិការអឺរ៉ុប។
ជាជំហានដំបូង នៃការស៊ើបអង្កេតនេះ ដែរ គឺធ្វើឡើងចំពោះ ៤ ក្លិបក្នុងនោះមាន Real Madrid, Barcelona, Athletic Bilbao និង Osasuna ដោយស៊ើបអង្កេតលើព័ន្ធរបស់គេជាប្រចាំឆ្នាំ។ ដោយ ៤ ក្លិបនោះត្រូវធ្វើការស៊ើបអង្កេតដាច់ដោយឡែក ដោយសារតែវាបង់ពន្ធតិចជាងក្លិបផ្សេងៗ។
លោក Margallo បានបន្តទៀតថា ខាងគណៈកម្មាធិការ អឺរ៉ុប ក៏ដូចជាធ្វើកាស៊ើបអង្កេត លើក្លិប Real Madrid លើករណី ដែលពួកគេបានសហការគ្នាលើការសាងសងអគារ Ciudad Deportiva នៅតំបន់ Valdebebas ។
សម្រាប់ Athletic Bilbao ត្រូវពន្យល់ និងបកស្រាយ លើថវិការផ្ទាល់ខ្លួនដែលប្រើប្រាស់ប៉ុន្មានឆ្នាំមកនេះ ជាពិសេសជាមួយនឹងការសាងសងពហុកីឡដ្ឋានថ្មី។
សម្រាប់ ៣ ក្លិបផ្សេងទៀត មាន Valencia, Hercules និង Elche នឹងធ្វើការស៊ើបអង្កេត សង្ស័យការប្រើប្រាស់មូលនិធិខុសច្បាប់ ជាមួយនឹងហិរញ្ញាវត្ថុដែលផ្តល់ជូន។តាមរបាយការណ៍ លោក Margallo ត្រូវចំណាយពេល ១ ខែ ដើម្បីពន្យល់ទៅកាន់ គណៈកម្មាធិការអឺរ៉ុប ។តែខាងសហព័ន្ធកីឡាអេស្ប៉ាញ មិនបានបង្ហាញ និងធ្វើសេចក្តីអធិប្បាយលើបញ្ហានេះនោះទេ៕
មតិយោបល់