ខាងវេជ្ជបណ្ឌិតបរទេសនានា បានបកស្រាយឲ្យដឹងថា ប្រភេទអាហារដែលមកពី សមុទ្រដូចជា អយស្ទ័រ ត្រី បង្កង វាជាអាហារដ៏សំខាន់ដែលផ្តល់ឲ្យចំពោះរាងកាយរបស់បុរស ដោយពពួកវាជាអាហារសម្បូរជាតិស័ង្កសី សំខាន់ៗសម្រាប់ដំណើរនៃសកម្មភាព មេជីវិតឈ្មោល។ បើទោះបីជាវាជាអាហារដែលផួយដល់ជីវិតផ្លូវភេទរបស់បុរសមែនពិត តែបើសិនបិរភោគច្រើន ក៏ធ្វើឲ្យប៉ះពាល់ដោយបង្ករោគក្រពះ និងពោះវៀនរបស់លោកអ្នកផងដែរ។
អាហារមិនមែនជាថ្នាំនោះទេ បុន្តែអ្នកត្រូវដឹងឲ្យច្បាស់ថា អំពីអត្រារបបអាហារឲ្យបានត្រឹមត្រូវ ដោយទទួលទានខ្លាញ់សត្វ បន្លែ និងការធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃ នោះវាប្រាកដជាធ្វើឲ្យសុខភាពរបស់អ្នក ល្អជាក់ជាមិនខាន បើសិនជាសុខភាពអ្នកល្អប្រសើរ ការរួមភេទក៏វាកើនមួយកម្រិតនោះដែរ៕
ព័ត៌មានជាតិ
មតិយោបល់