ព័ត៌មានជាតិ

ចំនួន​ភ្ញៀវទេសច​រណ៍​ចិន​មក​ទស្សនា​នៅ​ហ្វីលីពីន​ធ្លាក់ចុះ ៧០% ក្នុង​ឆ្នាំ ២០១៣

​ទីក្រុង​ម៉ានីល​៖ ទំព័រ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ បានឲ្យដឹងថា ចំនួន​ភ្ញៀវទេសច​រណ៍​ចិន ដែល​មក​ទស្សនា​ប្រទេស​ហ្វីលីពីន បាន​ធ្លាក់ចុះ ៧០ ភាគរយ​នៅក្នុង​ឆ្នាំនេះ បើ​ធៀប​ទៅ​នឹង​តួលេខ ដែល​បាន​ចុះបញ្ជី​កាលពី ៣ ទៅ ៤ ឆ្នាំមុន ។​នេះ​បើ​យោង​តាម​ការិយាល័យ​អន្តោប្រវេសន៍ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​។​

​លោក Siegfred Mison ខាង​ការិយាល័យ​អន្តោប្រវេសន៍​បាន​និយាយថា ចិន ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៣ ដោយ​ស្ថិតនៅ​ពីក្រោយ ជប៉ុន អាមេរិក និង កូរ៉េខាងត្បូង ក្នុង​ល​ក្ខណ្ឌ នៃ​ការមកដល់​នៃ​ភ្ញៀវ​ទេសចរណ៍​។​

​មាន​ការធ្លាក់ចុះ ដ៏​ធំ​មួយ រហូតដល់​ទៅ ៧០ ភាគរយ នៃ​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​មក​ទស្សនា​។ ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​មក​ទស្សនា ប្រទេស​មួយ​នេះ កាលពីមុន​មាន​រហូតដល់​ទៅ ១ លាន​នាក់ តែ​ពេល​នេះ​មានតែ​ភ្ញៀវ​ទេសចរណ៍​ចំនួប​ន ២ ទៅ ៣ សែន​តែ​ប៉ុណ្ណោះ ដែល​មក​ពី​ចិន ទស្សនា​ហ្វីលីពីន ។​

​ខាង​ការិយាល័យ ខាងលើ​ក៏​បាន​ចេញផ្សាយ ពី​ចំនួន​ទេសចរណ៍ ដែល​មក​ទស្សនា​ប្រទេស​ផ្សេងៗ ដែលមាន​ចំណាត់​ថ្នាក់​ខ្ពស់ ដោយ​រាប់​គិត​ពី​ខែ មករា ដល់​ខែ​ធ្នូ ក្នុងនោះ​មាន ប្រទេស South Korea (1.01 million), United States (649,664), Japan (371,122), China (312,395), Australia (181,585), Canada (123,404), China’s Taiwan (101,162), Singapore (97,927), the United Kingdom (97,371) និង Malaysia (97,134) ៕

Phil_500

មតិយោបល់