ព័ត៌មានជាតិ

ចិន​៖ ប្រាក់ចំណេញ​ក្រុមហ៊ុន​រដ្ឋ​កើនឡើង ៨,២%

​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចុះបញ្ជី​ប្រាក់ចំណេញ​សរុប​ចំនួន ៣៥១,០៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល​១១​ខែ​ដំបូង ដោយ​បាន​កើនឡើង ៨,២​ភាគរយ​។​

​ទោះជា​យ៉ាងណា​កម្រិត​កំណើន​នេះ បាន​ធ្លាក់ចុះ​ពី ១០,១​ភាគរយ នៅក្នុង​របាយការណ៍​កា​លពី​ខែមករា​-​តុលា​។ ប្រាក់​ចំណូល​សរុប​របស់​សហគ្រាស​គ្រប់គ្រ​ង​ដោយ​រដ្ឋ​បាន​កើនឡើង ១១​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤១,៩៣​ពាន់​ពាន់​លាន​យន់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ហិរញ្ញវត្ថុ​។​

​ក្រសួង​មិន​បាន​ផ្ដល់​ការពន្យល់​ទៅលើ​ការធ្លាក់ចុះ​នៃ​អត្រាកំណើន​ប្រាក់ចំណេញ​ណាមួយ​នោះ​ទេ ប៉ុន្តែ​បាន​និយាយថា សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ថាមពល អេឡិចត្រូនិក ការអភិវឌ្ឍ​អចលនទ្រព្យ និង​ការផលិត​រថយន្ត មានកំណើត​ប្រាក់ចំណេញ​យ៉ាង​ឆាប់រហ័ស ខណៈ ពេល​ដែល​លោហៈធាតុ​មិនមែន​ជាតិ​រ៉ែ​ធ្យូង​ថ្ម និង​សារធាតុ​គីមី មាន​ប្រាក់​ចំណេញ​ធ្លាក់ចុះ​៕​
china-yuan_sin202_29587171

មតិយោបល់