ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុន ពួក Hacker នៅក្នុងប្រទេសកម្ពុជាបានធ្វើការវាយប្រហារទៅលើគេហទំព័រដែលទាក់ទងទៅនឹងរដ្ឋាភិបាល។
បើយោងតាមប្រភពព័ត៌មាន softpedia បានឲ្យដឹងថាការវាយប្រហារនេះ ស្របពេលដែលមានមនុស្សរាប់ពាន់អ្នកដង្ហែក្បួនធ្វើបាតុកម្មនៅតាមដងផ្លូវនៃទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការបោះឆ្នោតសារជាថ្មី និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
គោដៅរបស់ពួក Hacker គឺវាយប្រហារទៅលើស្ថាប័ននានាដូចជា ស្ថាប័នប៉ូលិស ស្ថាប័នអប់រំ អង្គការ និងស្ថាប័នផ្សេងទៀតដែលទាក់ទងទៅនឹងរដ្ឋាភិបាល។ សូមបញ្ជាក់ផងដែរថាថ្វីត្បិតតែមានការប្រកាសជាមុនរបស់អ្នក Hacker ក៏ពិតមែន ប៉ុន្តែនៅតែមានគេហទំព័រជាច្រើនទទួលរង់នូវការវាយប្រហារដដែរ៕
មតិយោបល់