ម៉ាលីឡា៖ អតិផរណាហ្វីលីពីន នឹងកើនឡើងដល់ ៣,៨ភាគរយដល់ ៤,៧ភាគរយ នៅក្នុងខែធ្នូ ដោយសារតែតម្លៃថាមពល និងអាហារកើនឡើងខ្ពស់ជាងមុន។ នេះបើយោងតាមការឲ្យដឹងរបស់ធនាគារកណ្តាល ក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីធនាគារកណ្តាលបានឲ្យដឹងថា ការកើនឡើងនៃតម្លៃទំនិញដែលប្រើប្រាស់នៅខែធ្នូ នឹងមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ។
បើទោះបីជា អតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០១៣ ទាំងមូល ត្រូវបានរំពឹងថានឹងកើនចំនួន ២,៩ភាគរយ ឬក្រោមគោលដៅអតិផរណា ៣ភាគរយ ទៅ ៥ភាគរយ ដែលកំណត់ដោយរដ្ឋាភិបាលហ្វីលីពីនសម្រាប់ឆ្នាំនេះ។
នៅក្នុងខែវិច្ឆិកា អតិផរណាបានកើនឡើង ៣,៣ភាគរយ ដោយសារតែការរំខានក្នុងការផ្គត់ផ្គង់ម្ហូបអាហារបង្កឡើងដោយព្យុះទីហ្វុង Haiyan។
ការរំពឹងទុកទៅលើស្ថេរភាពនៃតម្លៃទំនិញប្រើប្រាស់ បានជំរុញឲ្យមន្ត្រីធនាគារកណ្តាលហ្វីលីពីន រក្សាអត្រាការប្រាក់កម្ចីនៅ ៣,៥ភាគរយ និងអត្រាការប្រាក់កម្ចីនៅ ៥,៥ភាគរយ៕
មតិយោបល់