ព័ត៌មានជាតិ

Yoona ជា​សមាជិកដែលមាន​ស្បែកស្អាត​ជាងគេ​

បន្ទាប់ពីបាន​​​លេចខ្លួននៅលើបញ្ជី​ទាំង ១០ ​ងារជាតារាដែល​​ស្អាត​បំផុត នៅទ្វីប​អាស៊ី ​នាង​ Yoona ដែលជា​សមាជិករបស់ Girls’ Generation ក៏ត្រូវបាន​គេបោះឆ្នោត​ឲ្យជាប់ជា​​តារា​ចម្រៀង ​ដែលមាន​​ស្បែកស្អាតបំផុតផងដែរ​។នេះបើតាម​ការ​ស្ទង់មតិ ដោយ Institute of Aesthetic Il Hoon Yang ។​

វិទ្យាស្ថានខាងលើ បាន​​ធ្វើបទសំភាស​ទៅលើស្ត្រីចំនួន ១០០ នាក់ ​ដែលស្ថិតនៅចន្លោះ អាយុ ២០ ទៅ ៣៩ ឆ្នាំ ​នៅតាម​ផ្លូវ នៅ Gangnam ដោយចោទជាសំនួរថា តើ​សមាជិក​ស្រីក្រុមណាដែល​មាន​ស្បែកស្អាតជាងគេ​? ក្នុងចំណោម​អ្នកធ្វើដំណើរតាមផ្លូវ ៥៧ នាក់បាន​ជ្រើសរើសយក Yoona ខណៈដែល ៣៩ នាក់ទៀត ​បោះ​ឆ្នោតឲ្យ Dohee របស់ក្រុម Tiny-G នោះ​។​

ខាង​វិទ្យាស្ថាន​ដែល​​មាន​នាទី​​ទៅលើស្អែក បាន​ប្រាប់ឲ្យដឹងថា ការ​ស្ទង់មតិនេះ ដែរ ក្នុងគោលបំណងធ្វើ​ឲ្យងើបឡើងវិញ ​ពីសារៈសំខាន់ និងការព្យាបាល ​ដោយខ្លួនឯង ​សម្រាប់ស្បែក​​តាម​លក្ខណ​ធម្មជាតិ​។​

នេះមិនមែនជាលើកដំបូងនោះទេ ដែល Yoona បាន​​ស្ថិតនៅកំពូលតារាងនៃសម្រស់ ក្នុងចំណោម​សមាជិកក្រុមរបស់នាង ​ដោយនាង​តែងតែមានវត្តមាន​ក្នុងបញ្ជី​​បោះឆ្នោត​ទាក់ទងនិងរូបសម្រស់ជានិច្ច​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona1_zps5115ff9e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona3_zpsca4cf242.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona2_zps014f4a8c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona5_zps777a839a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona8_zpse78c52d7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona6_zps22d581be.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona9_zps70c02776.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona7_zps72a268f7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Yoona4_zpsea56774f.jpg

មតិយោបល់