ព័ត៌មានជាតិ

៩ យ៉ាង​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់រហ័ស​

​អ្នកខ្លះ​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​ថា​គ្មាន​ផ្លូវ​មែន​ទេ ! ចាប់ពី​ពេលនេះ​តទៅ​អ្នកនឹង​ឈប់​និយាយ​ពាក្យ​ទាំងនោះ​ទៀត​ហើយ ព្រោះ​អ្នក​សិក្សា​ស្រាវ​ស្រាវ​បាន​រកឃើញ​វិធី ៩ យ៉ាង​ដើម្បី​ធ្វើការ​សម្រក់​ទម្ងន់​ឲ្យបាន​ឆាប់រហ័ស​។ វិធីសាស្ត្រ​ដ៏​អស្ចារ្យ​ទាំងនោះ​ត្រូវបាន​គេ​ធ្វើ​ការប្រមូលផ្តុំ​ដោយ​ប្រើ​រយៈពេល ១២ ខែ​ពេញ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ឡើង​ទម្ងន់​។​

១.​ទទួលទាន​អាហារ​ពេលព្រឹក
​ការ​ទទួលទាន​បាយ​នៅ​ពេល​ព្រឹក​អាច​ធ្វើឲ្យ​អ្នក​ឆ្អែត និង​មាន​អា​រម្ម​ណ៏​រីករា​យបានយូរ​ជាង​ការដែល​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​។
២. ទិញ​ម្ហូបអាហារ​បំប៉ន​សុខភាព
​កុំ​ចូល​ហាង​លក់​ម្ហូបអាហារ​នៅពេល​ដែល​អ្នក​ឃ្លាន​! ដូច្នេះ​ហើយ​អ្នក​ត្រូវ​ទិញ​អាហារ​ណា​ដែល​មាន​ជាតិ​កាឡូរី​ទាប​ដែល​មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។
៣. ត្រូវ​ចេះ​ថ្លឹងថ្លែង​លើ​អាហារ​របស់​អ្នក
​មិន​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​សំបូរ​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើន​ដោយ​មិន​បាន​ឆ្លងកាត់​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​។ នោះ​ជា​ហេតុ​ដែល​មនុស្ស​ភាគច្រើន​មាន​ទំនោរ​ទៅ​លើ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ក្នុង​បរិមាណ​ច្រើន​ហួសហេតុ​។
៤.​ទប់ស្កាត់​ការស្រេកឃ្លាន​ខ្លាំង
​ត្រូវ​ញ៉ាំ​ផ្លែឈើ​ជា​មុន​សិន​ទើប​អាច​ទប់​ស្កាក់​ការស្រែក​ឃ្លាន និង​ធ្វើឲ្យ​អ្នក​ញ៉ាំ​អាហារ​មិន​បាន​ច្រើន​។
៥. គេង​ឲ្យបាន​ស្រូ​ល
​តើ​អ្នកដឹង​ពី​ចំនួន​ម៉ោង​ដែល​ត្រូវ​គេង ឬ​ទេ​ក្នុង​ពេល​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់​? ពីព្រោះ​គុណភាព​នៃ​ចំនួន​ម៉ោង​ដែល​អ្នក​បាន​គេង​ក៏​មាន​ភាព​ខុសប្លែកគ្នា​ដែរ​។

៦. ជ្រើសរើស​ស្ករ​បៀម​អោយបាន​ត្រឹមត្រូវ
​កាត់បន្ថយ​ទម្លាប់​ការ​បៀម​ស្ករ​គ្រាប់​ឲ្យបាន​តិច​ជាង​មុន ព្រោះ​ស្ករ​ដែល​ត្រូវបាន​រុំ ឬក៏​ខ្ចប់​ធ្វើ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ​។​
៧. ព្យាយាម​ដោយ​ខ្លួនឯង​ផ្ទាល់
​អ្នក​ត្រូវ​ខិតខំ​ប្រឹងប្រែង​សម្រក​ទម្ងន់​ដោយ​ខ្លួនឯង​ផ្ទាល់ ទើប​ឆាប់​ទទួលបាន​ជោគជ័យ​។
៨. ដាក់​នាឡិការោទិ៍​ដើម្បី​ដាស់​ឲ្យ​ភ្ញាក់ កំណត់​នាឡិការោទិ៍​របស់​អ្នក​ក្នុង​ម៉ោង​ដដែលៗ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួលបាន​នូវ​គុណភាព​ក្នុងការ​សម្រក​ទម្ងន់​។ ចំពោះ​នារី​ណា​ដែល​ឧស្សាហ៍​ក្រោក​ពី​គេង​នៅពេល​ខុសៗ​គ្នា​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ នោះ​អាច​នឹង​ធ្វើឲ​រាងកាយ​ធាត់​ជាង​មុន​បាន​ផង​ដែរ​។
៩. ឧស្សាហ៏មើល​រូបភាព​ចំណីអាហារ
​ការសិក្សា​ថ្មីៗ​បាន​អេះ​អាង​ថា អ្នក​ត្រូវ​ឧស្សាហ៍​មើលសៀវភៅ​ម្ហូបអាហារ ដែល​មាន​ជាតិ​កាឡូរី​ទាប​ទើប​អាច​ជួយ​អ្នក​ឲ្យ​ញ៉ាំ​តិចជាង​មុន​បាន​ក្នុងខណៈពេល​ដែល​អ្នក​កំពុង​តម​អាហារ​៕​
13882129957
ចុចទីនេះ​មើលប្រភពដើម​សហការជាមួយនឹងដំណឹង​

មតិយោបល់