ព័ត៌មានជាតិ

គីម​ជុង​អ៊ុន​សន្យា​បង្កើន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​

​ទីក្រុង​ព្យុងយ៉ាង ៖​លោក​គីម​ជុន​អ៊ុន​មេដឹកនាំ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​នេះ​បានប្រកាស​សន្យាថា​នឹង​បង្កើន​ទំហំ​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង​ឡើងវិញ​ទៅលើ​វិស័យ​យោធា​ក្នុង​ការទប់ស្កាត់​នូវ​ការ​បង្កហេតុ​ផ្សេងៗ​ណាមួយ​។​

​នៅក្នុង​សេចក្តីប្រកាស​ជា​សកល​មួយ​នៅ​ក្នុង​ទូ​រទស្ស​ជាតិ​របស់​ខ្លួន​លោក​គីម​បាន​និយាយថា​ខ្លួន​នឹង​បង្ក​ឲ្យមាន​បរិយាកាស​ប្រសើរឡើង​វិញ​ជាមួយ​គ្នា​រវាង​ប្រទេស​បងប្អូន​ទាំងពីរ​។​នៅ​ចាំបាន​ថា​ការ​ដើម​ខែ​ធ្នូ​មេដឹកនាំ​រូបនេះ​ធ្លាប់បាន​ប្រកាស​គម្រាម​កូរ៉េខាងត្បូង​ថា​នឹង​មាន​ការវាយប្រហារ​មួយ​នៅក្នុង​ឧិ​កាសនៃ​ពិធី​ប្រារព្ធ​ពិធី​ខួប​ស្លាប់​នៅ​អតីត​ប្រធានា​ធិ​តី​កូរ៉េខាងជើង​គីម​ជុងអ៊ីល​។​
​គាត់​ក៏​បាន​បន្ថែម​ដែរ​ថា​កូរ៉េ​ខាងជើង​ចង់បាន​ការបង្រួបបង្រួម​ឡើងវិញ​នូវ​នយោបាយ​ក្នុងស្រុក​និង​ការពង្រីក​វិស័យ​ទាហាន​និង​កម្លាំង​ការពារជាតិ​ក្នុង​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ការបង្ក​ហេតុ​របស់​អន្តរជាតិ​ទៅ​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​ហើយ​លោក​និយាយ​ទៀត​ថា​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជា​ទ្រង់ទ្រាយ​ធំ​នឹង​ធ្វើឡើង​ប្រសិនបើ​ខ្លួន​ឃើញថា​មាន​ការ​ចូលលុក​ដៃ​នៃ​ភាគី​ផ្សេង​ក្រៅពី​កូរ៉េ​ទាំង​ពីរ​៕​
north-korea-84-390x285

មតិយោបល់