ព័ត៌មានជាតិ

គ្រាន់តែ​គេ Unfriend ចូល​ទៅ​ជះ​ទឹក​ក្តៅ​ដល់​ក្នុងផ្ទះ​

​ឥណ្ឌា​៖​ក្មេងស្រី​ម្នាក់​បាន​ទទួលរង​នូវ​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ក្មេង​ជំទង់​បាន​យក​ទឹក​ក្តៅ​ទៅជះ​លើ​នាងដ​ល់​ក្នុង​ផ្ទះ​ដោយសារ​តែ​ខឹង​នឹង​ការ Unfriend ចេញពី​បណ្តោញ​សង្គម​។​

​បើ​យោង​តាម​ប្រភពព័ត៌មាន បរទេស​នានា បានឲ្យដឹងថា ក្មេង​ស្រី​រូប​នោះ​បាន Unfriend គាត់​ពី​ក្នុង​បណ្តោញ​សង្គម Facebook ដោយសារតែ​គាត់​បាន​បង្ហោះ Comment ចម្លែកៗ​នៅលើ wall របស់​នាង​។ ក្រោយមក​ក្មេង​ប្រុស​វ័យ​ជំ​ទង​នោះ​តូចចិត្ត​បាន​ធ្វើ​ការសង​សឹក ដោយ​ចូល​ទៅ​ដល់​ផ្ទះ​របស់​នាង​នៅក្នុង​ទីក្រុង Muzaffarpur ភាគ​ខាងជើង​រដ្ឋ Bihar ប្រទេស​ឥណ្ឌា ហើយ​បាន​យក​ទឹក​ក្តៅ​ស្រោច​ពី​ខ្លួន​របស់​នាង​តែម្តង​។ ខណៈ​ដែល​នាង​រលាក​ស្ទើរ​ពាសពេញ​ខ្លួន ក្មេងប្រុស​រូបនោះ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​តែម្តង​។ ឥឡូវ​នេះ​ជនរងគ្រោះ​កំពុងតែ​សម្រាក​នៅ​មន្ទី​ពេទ្យ ហើយ​ប៉ូលិស​កំពុងតែ​ធ្វើ​ការស៊ីបអង្កេត​ដើម្បី​ចាប់​ជនល្មើស​មក​ធ្វើការ​កាត់ទោស​តាម​ផ្លូវច្បាប់​៕
girl_burns

មតិយោបល់