ព័ត៌មានជាតិ

ខ្មាស់​គេ​មិនតិច​អី កូន​យក​ឧបករណ៍​ផ្លូវភេទ​មក​លេង​នៅ​ចំពោះមុខ​ភ្លៀវ​

​បើ​យោង​តាម​ប្រភពព័ត៌មាន yourjewishnews បានឲ្យដឹង​ថា​ក្មេងប្រុ​សវ័យ ៦ ឆ្នាំ​ជា​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​មាន​ការធុញទ្រាន់​ក្នុងកំឡុងពេល​ពិធីជប់លៀង​នៅក្នុង​ផ្ទះ​បាន​ចាប់ផ្តើម ដូច្នេះ​គាត់​បាន​ចូល​ទៅ​លេង​នៅក្នុង​បន្ទប់​របស់​ឪពុក​ម្តាយ​របស់​ខ្លួន​។​

​ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​នោះ​គាត់​បាន​រកឃើញ​ឧបករណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​កំពុង​តែ​ស្វែងរក ដែល​ឧបករណ៏​ផ្លូវភេទ​សិប្បនិម្មិត​របស់​ឪពុក​ម្តាយ​ខ្លួន​ក្នុង​កាបូប​មួយ​។ ដោយសារតែ​ធម្មជាតិ​របស់​ក្មេង​ចេះ​តែ​ចង់​ដឹង ចង់​ប៉ះពាល់​ក៏​យក​របស់​ទាំងនោះ​ទៅលេង និង​កំឡុង​ពេល​លេង​ក៏​ជាប់​ខ្នោះដៃ​ដោះ​មិន​ចេញ ក្មេង​នោះ​បាន​រត់​ស្ពាយ​កាបូប​ដែល​មាន​ឧបករណ៍​សិច​ទាំង​ជាប់​ខ្នោះដៃ​រោម​សត្វ ដែល​ជា​ខ្នោះដៃ​សិច​ទៅប្រាប់​ឪពុក​ម្តាយ​របស់​ខ្លួន​នៅ​ចំពោះមុខ​ភ្ញៀវ​ជាច្រើន​។ ទោះជា​យ៉ាងណា​ឪពុក​ម្តាយ​របស់​គាត់រ​ក​មិនឃើញ​កូនសោរ​សម្រាប់​ដោះ​ខ្នោះ​នោះទេ​។ ដោយ​គ្មាន​ជំរើស​ពួកគេ​បាន​សម្រេចចិត្ត​នាំ​ក្មេង​តូច​នោះ​ទៅ​ស្ថានីយ​ប៉ូលិស​ដើម្បី​ឲ្យជួយ​ដោះ​ខ្នោះដៃ​នោះចេញ​៕​
handcuffs

មតិយោបល់