ព័ត៌មានជាតិ

រក​ឃើញ​តម្រុយ​ដែល​បណ្ដាល ​Paul Walker​ ស្លាប់​

គ្រប់គ្នាប្រហែល​ជា​មិន​ទាន់​បំភ្លេច​នូវ​ការ​ស្លាប់​របស់​តារា​សម្ដែង​ Paul Walker​ កំពូល​អ្នក​ប្រណាំង​រថយន្ត​​នៅ​ក្នុង​រឿង ​Fast & Furious ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​ថ្ងៃទី​៣០​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៣។​ នៅ​ពេល​នេះ​ ​​ការ​ស្លាប់​របស់​ Walker​ នៅ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ជា​ផ្លូវ​ការ​នោះ​ទេ​ ប៉ុន្តែ​​ប្រភព​​ក្រៅ​ផ្លូវ​ការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល ​Paul Walker ​និ​ង​ Roger ​Rodas​ ​ជិះ​​​ខណៈ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​បើក​ល្បឿន​លឿន​ជាង​ការ​កំណត់​។​

យោងតាមព័ត៌មានដែលបានចុះផ្សាយដោយ Hollywood Reporter​ បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ម៉ូដែល​ Porsche​ Garrera ​GT​ ដែល​លោក​ Paul​ Walker​ និង​ Roger Rodas ​ជិះ ​បាន​បើក​ក្នុង​ល្បឿន​ជាង​ ១៦០​​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ Rodas​ ដែល​ជា​អ្នក​បើក​ មិន​អាច​​គ្រប់​គ្រង​​បាន​​ ទើប​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​តែ​ម្ដង។​

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុប៉ូលិសបាននិយាយថា​ ទាំង​ពីរ​ខាង​លើ​មិន​បាន​ស្ថិត​នៅ​ក្រោម​​ឥទ្ធិពល​គ្រឿង​ញៀន​ ឬ​ស្រវឹ​ង​ក្នុង​ពេល​បើក​បរ​ឡើយ​ ហើយ​សម្រាប់​អនាគត​នៃ​រឿង ​Fast & Furious​ ត្រូវ​​បាន​ Vid Diesel ​ដែល​ជាតួ​ឯក​នៅ​ក្នុង​រឿង​បាន​បញ្ជាក់​ថា​ នឹង​ចេញ​នៅ​ខែ​មេសា ​ឆ្នាំ ​២០១៥​ ដោយ​​ត្រូវ​​លើក​​ពេល​១​ឆ្នាំ​ ព្រោះ​ត្រូវ​កែ​ប្រែ​សាច់​រឿង៕​

pual walker

មតិយោបល់