អឺរ៉ូប៖ អត្រាគ្មានការងារធ្វើនៅតំបន់ចាយលុយអឺរ៉ូនៅតែឈរក្នុងលេខរៀងលំដាប់ខ្ពស់ ១២,១ភាគរយ ក្នុងខែវិច្ឆិកា ដែលអត្រានេះមិនត្រូវបានផ្លាស់ប្ដូរចាប់តាំងពីខែមេសា មក។ នេះបើយោងតាមរបាយការណ៍ការិយាល័យស្ថិតិសហភាពអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញ។
ក្នុងចំណោមបណ្ដាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបទាំង ២៨ អត្រាគ្មានការងារមាន ១០,៩ភាគរយ កាលពីខែវិច្ឆិកា ដែលតួលេខនេះមានចាប់តាំងពីខែឧសភា។
មតិយោបល់