នៅថ្ងៃទី ៤ ខែមករាឆ្នាំ ២០១៤ កន្លងទៅក្មេងស្រីម្នាក់ដែលមានឈ្មោះហៅក្រៅថា Fei Fei បានប្រកាសនៅលើបណ្តោញសង្គម Weibo របស់ចិនថាខ្លួននាងគឺជាកូនចៅជំនាន់ក្រោយរបស់ស្តេចស្វាស៊ុនអូខុង ដែលជាតួឯកដ៏ល្បីក្នុងរឿង ថាំងចេងទៅចម្លងធម៌។ ដោយផ្អែកទៅលើដុំថ្មម្យ៉ាងដែលមានរាងទន់ និង រោមដែលបន្សល់ទុកពីដូនតាស្តេចស្វាដែលបានលាចាកលោកទៅ។ Fei Fei និយាយថាមុនដំបូងនាងមិនជឿប្រវត្តិរបស់ខ្លួនឯងនោះទេ ប៉ុន្តែឪពុកម្តាយរបស់នាងបាននិយាយរឿងរ៉ាវជាច្រើន រហូតដល់នាងហ៊ានប្រឈមមុខនឹងការពិត។ តែទោះជាយ៉ាងណាក៏ដោយលោក Ly Huy ដែលជាប្រធានប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យ Fudan បានមានប្រសាសន៍ផងដែរថា ដើម្បីបញ្ជាក់ការពិតលុះត្រាតែយក Fei Fei ទៅពិនិត្យ DNA ចំណែកឯដុំថ្ម និងរោមស្វាដែលបន្សល់ទុកពីជីដូនជីតារបស់នាងនោះ គ្មានសារៈសំខាន់ឡើយ។ ដូច្នេះពាក្យសំដីរបស់នាងដែលប្រកាសនៅលើបណ្តោញសង្គម Weibo មិនអាចសន្មតថាជាការពិតឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/1_zps7fc03103.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/China2_zps932daf88.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/China3_zps83e4f0ba.jpg
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/China4_zps5c70c4da.jpg
មតិយោបល់