ព័ត៌មានជាតិ

ចិន​ដាក់ទោស​ប្រហារជីវិត​វេជ្ជបណ្ឌិត​ម្នាក់​ពី​បទ​ពង្រត់​ទារក​យកទៅ​លក់​ឲ្យ​ឈ្មួញ​

​អ្នកស្រី​វេជ្ជបណ្ឌិត Zhang Shuxia ដែល​ត្រូវបាន​តុលាការ​បាន​រកឃើញ​ទោស​កំហុស​នៃ​ការរកស៊ី​លក់ដូរ​និង​ចាប់ពង្រត់​ទារក​ដែល​ទើប​នឹង​កើត​ទៅ​ឲ្យ​ឈ្មួញ​កណ្តាលត្រូវ​បាន​ឈាន​ទៅដល់​ការចាប់ខ្លួន​នៅ​ក្នុង​តំបន់ Fuping ក្នុង​ខេត្ត Shaanxi ។​

​ការប្រព្រឹត្ត​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​រូបនេះ​ធ្វើឡើង​ក្រោម​រូបភាព​បញ្ចុះបញ្ចូល​ឪពុកម្តាយ​ក្មេង​ដែល​មក​សម្រាលកូន​ឲ្យ​លះបង់​ទារក​នៅ​ក្នុង​ផ្ទៃ​ដោយ​ប្រឌិត​រឿង​ថា​ជា​ទារក​ដែល​មាន​ជម្ងឺ​មិន​អាច​ទុក​បាន​នោះទេ​ហើយ​មក​ទល់​នឹង​ពេល​ចុង​ក្រោយ​នេះ​ជនជាប់ចោទ​មួយ​នេះ​បាន​ធ្វើ​សម្រេច​ទៅលើ​ក្មេង​ទារក​ដល់​ទៅ 7 នាក់​ហើយ​នៅ​ក្នុង​កំឡុង​ពី​ខែ​វិច្ឆិកា​ឆ្នាំ 2011 រហូតមក​ទល់​នឹង​ខែកក្កដា​ឆ្នាំ 2013 ។​ក្មេង 6 នាក់​នៅក្នុង​ចំណោម​ទារក​ដែល​រងគ្រោះ​ដោយ​វេជ្ជបណ្ឌិត​រូបនេះ​ត្រូវបាន​គេ​រកឃើញ​និង​ជួយ​សង្គ្រោះ​នៅពេលដែល​មាន​ទារក​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត​។​
​ការដាក់ទោស​ប្រហារជីវិត​បាន​ក្លាយជា​រឿង​ធម្មតា​ពី​ការ​ប្តូរ​ពី​ទោស​ជាប់គុក​អស់​មួយ​ជីវិត​ទៅ​ហើយ​នៅក្នុង​ប្រទេស​ចិន​សព្វថ្ងៃនេះ​៕​
_72009669_020462090-1

មតិយោបល់