ព័ត៌មានជាតិ

iPhone និង iPad ជាច្រើន​គ្រឿង​ត្រូវ​ចោរលួច​នៅ​អាល្លឺម៉ង់​

ក្រុមចោរ​បាន​លួច iPhone និង iPad ចេញពី​រថយន្ត​ដឹកទំនិញ​មួយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្មីៗ​នេះ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ៩៥.២២១​ដុល្លារ​អាមេរិក​។​

​យោងតាម​សំដី​របស់​អាជ្ញាធរ​បានឲ្យដឹងថា អ្នកបើកបរ​មិន​បាន​ដឹងថា​ក្រុម​ចោរ​បាន​លួច iPhone និង iPad ចេញពី​រថយន្ត​នៅពេល​ណា​នោះ​ទេ ប៉ុន្តែ​ប្រហែលជា​នៅពេល​ដែល​គាត់​ឈប់​ចូល​បន្ទប់ទឹក​មួយ​កន្លែង​ដោយ​ចំណាយ​ពេល​ប្រមាណ​ជាង ពីរ​ទៅ​បី​ម៉ោង​។​

​ប៉ូលិស​បាន​សន្និដ្ឋានថា ក្រុមចោរ​បាន​តោង​ឡើង​ពីក្រោយ​រថយន្ត រួច​ក៏​ចាប់ផ្ដើម​លួច iPhone និង iPad នោះ​តែម្ដង ហើយ​បើ​តាម​របាយការណ៍ ក្រុមចោរ​លួច​បាន iPad ចំនួន ១២៥​គ្រឿង iPad mini ចំនួន ៤​គ្រឿង iPhone ប្រមាណ ៣០ និង Keyboard Apple ចំនួន ២​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៩៥.២២១​ដុល្លារ​អាមេរិក​។​

​នេះ​មិនមែន​ជា​ហេតុការណ៍​ដំបូង​នោះ​ទេ ដែល​មាន​ក្រុមចោរ​លួច iPhone នៅក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ ដោយ​កាលពី​ចុងឆ្នាំ ២០១៣ មាន​ក្រុមចោរ​មួយ​ក្រុម​បាន​បើករថយន្ត​សំរុកចូល​ក្នុង​ហា​រលក់ Apple Store ក្នុង​ទីក្រុង​ប៊ែក​ឡាំង ដោយ​បាន​ប្រមូល​យក Mac, iPad និង iPhone ជាច្រើន​គ្រឿង​។​
​គួរ​បញ្ជាក់​ផង​ដែរ ហេតុការណ៍​ចោរ​លួច iPhone នៅក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​កើនឡើង​ជា​រៀងរាល់​ខែ​ជា​ពិសេស​បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០១៣៕​
stolen-iphone

មតិយោបល់