ជាមួយនឹងលទ្ធផល ២-០ ឈ្នះលើក្លិប Getafe នៅព្រឹកនេះ កីឡាករ Messi ក៏បានរកគ្រាប់បាល់ ដូចអ្វីដែលខ្លួនធ្លាប់បានបង្ហាញខ្លួន ខណៈដែលត្រលប់មកកាន់ទីលានវិញ ក្រោយជាសះពីរបួស ។ ជាមួយនឹងព័ត៌មាននេះដែរ វាជាព័ត៌មានល្អបំផុត សម្រាប់ ក្លិប Bacelona ប៉ុន្តែមុននឹងទទួលបានព័ត៌មានល្អនេះដែរ កីឡាករ Neymar ដែលជាដៃគូដ៏សំខាន់របស់ Messi បែរជារងរបួសវិញ។
ខណៈដែលព្យាយាម ប្រឹងប្រែង ដើម្បីប៉ះសេ បាល់ជូនដល់មិត្តរួមក្រុម នៅនាទី ២៣ ស្រពេលដែលបាល់ហៀបនឹងចេញនោះ ចៃដន្យអាក្រក់ ក៏ក្រឡិច កជើងស្តាំ សឹងតែបាក់កជើង ដែលធ្វើឲ្យខ្សែប្រយុទ្ធសញ្ជតិប្រេស៊ីលរូបនេះ ដេកឈឺនៅកន្លែង ។ បើទោះបីជាទទួលបានការ យកចិត្តទុកដាក់ភ្លាមពីសំណាក់គ្រូពេទ្យ តែ ប៉ុន្មានាទីក្រោយ កីឡាករ រូបនេះបានចេញពីទីលាន ៕
មតិយោបល់