ព័ត៌មានជាតិ

Apple នឹង​លក់ iPhone បាន​ជាង ៥៥​គ្រឿង​ក្នុង​ត្រីមាស​ដំបូង​

ក្រុមហ៊ុន Apple នឹង​ធ្វើ​ការបង្ហាញ​នូវ​របាយការណ៍​លក់​ឧបករណ៍​ផ្សេង​របស់​ខ្លួន​សម្រាប់​ត្រីមាស​ដំបូង​ឆ្នាំ ២០១៤ ក្នុង​ពេល​ឆាប់ៗ​នេះ​។​
​បើទោះបីជា​ខាង​ក្រុមហ៊ុន Apple នៅ​មិន​ទាន់​បង្ហើប​ឲ្យដឹង​ពី​តួលេខ​នៃ​ការលក់​ក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បានធ្វើការ​ព្យាករ​ទុកជា​មុន​ថា នៅក្នុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំនេះ Apple នឹង​លក់ iPhone បាន​ចំនួន ៥៥,៣​លាន​គ្រឿង ពោល​គឺ​គ្រប់​ម៉ូ​ដែល iPhone ទាំងអស់​។​

​ទិន្នន័យ​នេះ​ត្រូវបាន​ព្យាករ​ដោយ​អ្នក​ជំនាញ​របស់ Fortune ដោយ​ពួកគេ​បាន​ជឿជាក់ថា អ្វី​ដែល​ពួកគេ​ព្យាករ​គឺ​ពិតជា​ត្រឹមត្រូវ​។ ចំណែក​អ្នកជំនាញ​ម្នាក់​ផ្សេងទៀត​បាន​ព្យាក​រថា Apple នឹង​លក់ iPhone បាន​ចំនួន ៥៩​លាន​គ្រឿង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​កើនឡើង ១៦​ភាគរយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា iPhone គឺជា​ស្មា​ត​ហ្វូន​មួយ​ដែល​កំពុងតែ​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​នៅ​អាមេរិក ហើយ​ចំណែក​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អាស៊ី​កំពុងតែ​មាន​ការពេញនិយម​ផងដែរ​៕​
apple-sign-logo-234

មតិយោបល់