ព័ត៌មានជាតិ

ក្នុង​ឆ្នាំ ២០១៣ សេដ្ឋកិច្ច​កម្ពុជា​សម្រេចបាន ៧%

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បានឲ្យដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង ៧​ភាគរយ នៅក្នុង​ឆ្នាំ ២០១៣ បើទោះបីជា​កើត​មាន​បញ្ហា​នយោបាយ​ក្រោយពេល​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែកក្កដា​ក្ដី​។​

cambodia-economic

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​នេះ​មាន​កម្រិត​ទាប​ជាង​ឆ្នាំ ២០១២ បន្ដិច ដោយ​មាន​ចំនួន ៧,២​ភាគរយ​។ “​នៅក្នុង​ឆ្នាំ ២០១៣ សេដ្ឋកិច្ច​កម្ពុជា សម្រេចបាន​លទ្ធផល​គួរ​ជាទី​កោត​ស​សើរ​ជា​មួយ​នឹង​កំណើន​ផលិត ផល​ក្នុងស្រុក​សរុប ៧​ភាគរយ​”​។ នៅ​ជា​សេចក្ដីថ្លែងការណ៍​របស់ ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​បាន​បញ្ជាក់បន្ថែម​ថា ការកើន ឡើង​នេះ​ដោយសារតែ​មាន​ការវិនិយោគ​នៅក្នុង​ប្រទេស ជាពិសេស​គឺ​វិស័យ​សំណង់ និង​ទេសចរណ៍​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បានឲ្យដឹងថា ប្រទេស​អាស៊ី​អាគ្នេហ៍​មួយ​នេះ​បាន​ទាក់ទាញគ​ម្រោង​វិនិយោគ​ក្នុងស្រុក និង​បរទេស​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បាន​កើនឡើង ៦៩​ភាគរយ​។​

​វិស័យ​សំណង់​បាន​ទាក់ទាញ​ការវិនិយោគ​សរុប ២,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ១១​ខែ​ដំបូង ដោយ​បាន​កើនឡើង ២៧​ភាគរយ ខណៈ​ដែល​ឧស្សាហកម្ម​គ្មាន​ផ្សែង​(​វិស័យ​ទេសចរណ៍​) ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន ៣,៤​លាន​នាក់ នៅក្នុង​រយៈពេល ១០​ខែ​ដំបូង (​បើតាម​សំដី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានឲ្យ​ដឹង​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរណ៍​ជាង ៤,២​លាន​នាក់​ក្នុង​ឆ្នាំ ២០១៣) ដោយ​បាន​កើនឡើង ១៨​ភាគរយ​។​

​នៅក្នុង​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា បានឲ្យដឹងថា កម្ពុជា​បាន​រក្សា​កំណើន​ខ្ពស់ និង​ស្ថិរភាព​នៃ​អតិផរណា បានល្អ បើទោះបីជា​មាន​ជម្លោះ​ផ្នែក​នយោបាយ​បន្ដិច​ក្ដី​៕

មតិយោបល់