ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបចោលការយកថ្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរ និងសិស្សនិស្សិតដែលត្រូវចេញួទៅសិក្សានៅក្រៅប្រទេស។
អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចនាករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចេញផ្សាយនៅក្នុងសៀវ ភៅរាជកិច្ច កាលពីចុងខែធ្នូ ឆ្នាំ២០១៣កន្លងទៅ បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចលុបចោល ថ្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅធ្វើការនៅក្រៅប្រទេស និងសម្រាប់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស ដោយ អនុក្រឹត្យនេះមានសុពលភាព ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤តទៅ។
ជាធម្មតា តម្លៃធ្វើលិខិតឆ្លងដែននៅក្នុងប្រទេសកម្ពុជា សម្រាប់ពលករ ពាណិជ្ជករ ពលរដ្ឋ ឬនិស្សិត ត្រូវបានគេដឹង ថា មានតម្លៃខ្ពស់ ១៣០ដុល្លារអាមេរិកក្នុងមួយច្បាប់ និងត្រូវរង់ចាំរយៈពេលយូររហូតជាង១ខែ ហើយបើសិនជាចង់ប្រញាប់ត្រូវបង់លុយក្រៅ (នេះបើយោងតាមសំដីរបស់អ្នកដែលធ្លាប់ធ្វើលិខិតឆ្លងដែន)។
នៅក្នុងខ្លឹមសារនៃសៀវភៅរាជកិច្ចបញ្ជាក់ថា ការផ្តល់ជូនលិខិតឆ្លងដែនធម្មតា ផ្តល់ជូនដល់ពលករ និងនិស្សិតទៅ សិក្សានៅក្រៅប្រទេស ដោយមិនយកប្រាក់ និងកំណត់រយៈពេល ២០ថ្ងៃ(រាប់ថ្ងៃធ្វើការ) ក្នុងការផ្តល់ជូនរាប់គិតចាប់តាំងពីថ្ងៃដាក់ពាក្យសុំ។
គួរបញ្ជាក់ផងដែរថា សិស្សនិស្សិតដែលទទួលបានការផ្តល់ជូនលិខិតឆ្លងដែនមិនគិតប្រាក់ លុះត្រាមានការបញ្ជាក់ពីក្រ សួងអប់រំយុវជននិងកីឡា ថាពិតជាចេញទៅបន្តការសិក្សានៅក្រៅប្រទេស៕
មតិយោបល់